iPad Pro ១២,៩ អ៊ីញ ​ប្រកាស​យប់មិញ​នេះ​ស្អាត​ ទំនើប ថាមពលថ្ម​ប្រើបានដល់ ១០ ម៉ោង

កំពូល​ iPad Pro ដែល​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​កន្លង​ទៅ ឥឡូវ​ក្រុមហ៊ុន​ Apple ​បាន​ប្រកាស​ជាផ្លូវការ​ក្នុង​ព្រឹត្តិការ​យប់មិញ​នេះ។
iPad Pro ថ្មី​នេះ​​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​រូបរាង​ស្អាត​ដែល​ជា​រចនាបទ​បែ​ប​ 3D ដោយ​មាន​កម្រាស់​ស្ដើង និង ទម្ងន់​ស្រាល។ នៅ​ផ្ទៃ​អេក្រង់​គឺ​មាន​ទំហំ​ ១២,៩ អ៊ីញ ប្រភេទ​ Retina Display នឹង​ជា​មួយ​នឹង​​កម្រិង​បង្ហាញ​ខ្ពស់ដល់​ទៅ 2732 x 2048 (​ ៥,៦លាន​ភិចស៊ែល)។ បន្ថែម​ទៀត​នោះ​វា​ក៏​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​ខ្មៅ​ដៃ​បច្ចេកវិទ្យា​ (​​ Apple Pencil ) អាច​ប្រើ​សម្រាប់​មុខងារ​ជា​ច្រើន​​ និង​មាន​ Keyboard ឆ្លាត​វៃ​ងាយ​ស្រួល​ក្នុង​ចុច និង​ប្រើប្រាស់ផង​ដែរ។ ប្រភេទ​ឈីប​ដែល​ប្រើ​លើ iPad ម៉ូដែល​ថ្មី​នេះ​គឺ​ 64-bit A9X ​ធានា​ក្នុង​ល្បឿន​នៃ​ដំណើរការកម្មវិធី ឬ​លេង​ហ្គេម​​។ ចំពោះកាមេរ៉ាវិញ​គឺ​មាន​ទំហំ 8MP iSight camera ដែល​អាច​ថត​រូបភាព​​និង វីដេអូ​បាន​ច្បាស់។iPad Pro ១២,៩ អ៊ីញ ​ប្រកាស​យប់មិញ​នេះ​ស្អាត​ ទំនើប ថាមពលថ្ម​ប្រើបានដល់ ១០ ម៉ោងiPad Pro ១២,៩ អ៊ីញ​នេះ​គឺ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ក្នង​​ការ​ងារ​ផ្សេង​ជា​ច្រើន​ដូចជា​ផលិតភាព​, ការ​រចនា​, គំនូរ​, វិស្វកម្ម​​​, ការ​អប់រំ​, ​​និង​ ការ​កំសាន្ត​ផ្សេង។ ក្នង​នោះ​ដែរ​នៅ​លើ​ App Store ក៏​ភ្ជាប់​ដោយ​កម្មវិធី​​ច្រើន​​ជាង​ ៨៥ app សម្បូរ​ក្នុង​ការ​ប្រើ​ប្រាស់។

ក្រៅពី​នេះ​វា​ក៏​បាន​ភ្ជាប់​ដោយ​បច្ចេកវិទ្យា​ភ្ជាប់​ Wireless ​ដែល​មាន​ល្បឿន​លឿន និង​មាន​ថាមពលថ្ម​ប្រើ​បាន​ដល់​ទៅ ១០ ម៉ោង។ ចំណែកឯ​ពណ៌​របស់វា​គឺ មាន​បីជម្រើសគឺ មាស ប្រាក់ និង ប្រផេះ ហើយ​វា​នឹង​ចាប់​ផ្ដើមដំណើរការលក់​នៅ​ខែ​ខែ​វិច្ឆិកា​នេះ​ដោយ​តម្លៃ​ប្រហែល​ជា​ ៨០០ ដុល្លារ​៕

iPad Pro ១២,៩ អ៊ីញ ​ប្រកាស​យប់មិញ​នេះ​ស្អាត​ ទំនើប ថាមពលថ្ម​ប្រើបានដល់ ១០ ម៉ោងប្រែ​សម្រួល៖ សំណាង
ប្រភព៖ 

  • iPad Pro ១២,៩ អ៊ីញ ​ប្រកាស​យប់មិញ​នេះ​ស្អាត​ ទំនើប ថាមពលថ្ម​ប្រើបានដល់ ១០ ម៉ោង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កីឡា
Tags: