អនុវត្ត​ទម្លាប់​ល្អ​ៗ​ ទាំង​នេះ ទាយ​មិន​ខុស​ទេ​អ្នក​នឹង ​ក្លាយ​ជា​សិស្ស​ពូកែ​ ដោយ​មិន​ដឹង​ខ្លួន

អនុវត្ត​ទម្លាប់​ល្អ​ៗ​ ទាំង​នេះ ទាយ​មិន​ខុស​ទេ​អ្នក​នឹង ​ក្លាយ​ជា​សិស្ស​ពូកែ​ ដោយ​មិន​ដឹង​ខ្លួន

ដើម្បីក្លាយខ្លួនជាសិស្សពូកែបាន មុនដំបូងឡើយ គឺវាចាប់ផ្ដើមពីអ្នកខ្លួនឯង តើអ្នកតែងមានទម្លាប់យ៉ាងណាខ្លះ ពេលនៅផ្ទះ នៅសាលា និងមកពីសាលាវិញ។ តើអ្នកចង់ដឹងពីទម្លាប់ដែលអាចបង្រៀនអ្នកឲ្យក្លាយជាសិស្សពូ កែជាងគេដែរឬទេ?

១) អ្វីដែលត្រូវរៀបចំមុនពេលចាប់ផ្ដើមរៀន៖ មុនចាប់ផ្ដើមរៀនសូត្រ អ្នកត្រូវតែរៀបចំពេលវេលាថាតើពេល ប៉ុន្មានម៉ោងដែលអ្នកនឹងចំណាយក្នុងការធ្វើលំហាត់ និងអានសៀវភៅ។ ក្នុងនោះផងដែរដើម្បីឲ្យមានអារម្មណ៍ ស្រស់ថ្លា និងឆាប់ចាប់មេរៀនបាននោះ អ្នកត្រូវចូលសម្រាកឲ្យបានលឿន ហើយក្រោកឲ្យលឿនដូចគ្នា។បំភ្លេច ចោល អ្វីៗ ទាំងអស់ ដែលនាំឲ្យអ្នកមិនអាចផ្ដោតអារម្មណ៍លើមេរៀនបាន តាមរយៈ ការបិទទូរស័ព្ទដៃចោល និងទូរទស្សន៍ផងដែរ ព្រោះវាតែងធ្វើឪ្យអ្នកបែកអារម្មណ៍ជានិច្ច។

២) ជ្រើសរើសបរិយាកាសអំណោយផលដល់ការសិក្សាអ្នក៖ អ្នកគួរចុចយកកន្លែងណាដែលអំណោយផល ដល់ការរៀនសូត្ររបស់អ្នក ក្នុងនោះ ទីកន្លែងមិនត្រូវអ៊ូអរពេក ចង្អៀត តាន់តាប់ ឬក៏ស្មុគពេកនោះទេ ។

៣) ត្រូវចេះប្រើប្រាស់តិចនិករៀនដែលល្អបំផុត៖ ការរៀនមិនមែនចេះតែរៀនឲ្យហើយហើយនោះតែគប្បីមា នតិចនិកសម្រាប់ខ្លួនឯង ។ ក្នុងនោះអ្នកគួររៀន គូសចំណាំ កន្លែងសំខាន់ៗនៃមេរៀន សង្ខេបមេរៀនឡើងវិញ ឬក៏ព្យាយាមទន្ទេញមេរៀនដែលអ្នកបានរៀនហើយ។

៤) ត្រូវសម្រាកខ្លះ៖ ខួរក្បាលក៏ត្រូវការពេលវេលាសម្រាកដែរ ហេតុនេះ គួរលៃលកពេលសម្រាប់ការសម្រាក របស់អ្នកផង។

៥) ឧស្សាហ៍សិក្សាជាក្រុម៖ ការសិក្សាជាក្រុមនេះក៏ជាឱកាសដ៏ល្អ ក្នុងការចែករំលែកចំណេះដឹងដល់គ្នាហើយ អ្នកក៏អាចពង្រឹងសមត្ថភាពរបស់អ្នក កាន់តែខ្លាំង តាមរយៈការបង្រៀន ដល់អ្នកដទៃផងដែរ៕

ប្រភព ៖ bizkhmer

  • អនុវត្ត​ទម្លាប់​ល្អ​ៗ​ ទាំង​នេះ ទាយ​មិន​ខុស​ទេ​អ្នក​នឹង ​ក្លាយ​ជា​សិស្ស​ពូកែ​ ដោយ​មិន​ដឹង​ខ្លួន已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ចំនេះដឹង
Tags: