ភុត ភុតធីឆាយ និង ជុយ វ៉ារ៉ាតាយ៉ា ចេះលេងស្ទីលថើប បែបកចម្លែកខុសគេទៀត!

6 Videos


គួរតែដល់ពេលហើយដែលតារាសម្តែងប្រុសវ័យ ៣០ ឆ្នាំ លោក ភុត ភុតធីឆាយ (Put Puttichai) និង តារាស្រីវ័យ ៣៣ ឆ្នាំ ជុយ វ៉ារ៉ាតាយ៉ា (Jui Warattaya) ចេញមកបកស្រាយរឿងការបង្ហោះរូបដែលសែនផ្អែមល្ហែម តែកាន់តែមើល គឺកាន់តែដូចជាការសម្តែងឈុតក្នុងសាច់រឿង។

ភុត ភុតធីឆាយ និង ជុយ វ៉ារ៉ាតាយ៉ា ចេះលេងស្ទីលថើប បែបកចម្លែកខុសគេទៀត!
តែទន្ទឹមនឹងមានការសង្ស័យ គឺមានការរិះគន់មិនតិចទេថា ទោះបីជាតារាទាំងពីរនាក់ជាសង្សារក៏ពិតមែន តែពួកគេនៅមិនទាន់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍នោះឡើយ ហើយការបង្ហាញភាពផ្អែមល្ហែមដល់ម្លឹង គឺមិនទៅមិនសមភ្នែកមហាជនទាស់តែសោះ។

ភុត ភុតធីឆាយ និង ជុយ វ៉ារ៉ាតាយ៉ា ចេះលេងស្ទីលថើប បែបកចម្លែកខុសគេទៀត!
ឆ្លៀតក្នុងឱកាសចូលរួមការបើកសម្ពោធផលិតផល ដោយមានវត្តមានលោក ភុត ភុតធីឆាយ មកចូលរួម ដូចនេះក៏សុំការបកស្រាយទាក់ទងនឹងរឿងរូបថតផ្អែមល្ហែមរបស់លោកជាមួយនឹងតារាស្រី ជុយ វ៉ារ៉ាតាយ៉ា ដោយលោកបានប្រាប់វិញថា លោកមិនខ្វល់នឹងរឿងរិះគន់អ្វីឡើយ សុំតែត្រឹមតែជីវិតស្នេហារបស់លោកមានក្តីសុខគឺគ្រប់គ្រាន់ហើយ ហើយប្រសិនជាគិតថាទិដ្ឋភាពបែបនោះវាផ្អែមល្ហែមជ្រុលពេកក៏មិនបាច់មើល។

ភុត ភុតធីឆាយ និង ជុយ វ៉ារ៉ាតាយ៉ា ចេះលេងស្ទីលថើប បែបកចម្លែកខុសគេទៀត!
លោក ភុត ភុតធីឆាយ បានបន្ថែមទៀតថា ចាប់តាំងពីបង្ហោះរូបថតហើយ លោកមិនបានចាប់អារម្មណ៍តាមដានថា អ្នកណាចូលមក Comment ថាអ្វីឱ្យខ្លះឡើយចំពោះរូបថតផ្អែមល្ហែមនោះ តែបើគេទើស ទោះធ្វើអ្វីក៏គេទើសដែរ រឿងដែលសំខាន់គឺលោក និង ជុយ ចូលចិត្តការប្រើជីវិតបែបហ្នឹង ហើយខាងគ្រួសារចាស់ទុំទាំងសងខាងក៏មិនបានមកហាមឃាត់ដូចគ្នា៕ខេរី (ប្រភព៖ អឹមថៃ)

ភុត ភុតធីឆាយ និង ជុយ វ៉ារ៉ាតាយ៉ា ចេះលេងស្ទីលថើប បែបកចម្លែកខុសគេទៀត!ភុត ភុតធីឆាយ និង ជុយ វ៉ារ៉ាតាយ៉ា ចេះលេងស្ទីលថើប បែបកចម្លែកខុសគេទៀត!ភុត ភុតធីឆាយ និង ជុយ វ៉ារ៉ាតាយ៉ា ចេះលេងស្ទីលថើប បែបកចម្លែកខុសគេទៀត!

ភុត ភុតធីឆាយ និង ជុយ វ៉ារ៉ាតាយ៉ា ចេះលេងស្ទីលថើប បែបកចម្លែកខុសគេទៀត!