ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​អ្នកភូមិ​វាយ​ធ្វើ​បាប​រហូត​ដល់​សន្លប់

តាម​វីដេអូ​មួយ​មាន​រយៈពេល​ ២៣ វិនាទី​បាន​បង្ហាញ​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗនេះ​អ្នក​ភូមិ​នៃ​ប្រទេស​ចិន បាន​ចាប់​ខ្លួន​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​វាយ​ធ្វើ​បាប​ឲ្យ​សន្លប់ និង​ចាប់​ចង់​ផ្អោប​បង្គោល​ភ្លើង។​

ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង ស្ត្រី​មាន​ផ្ទៃពោះ​បាន​ចូល​ទៅ​កាន់​ផ្ទះ​អ្នក​ភូមិ​ម្នាក់ ដោយ​មាន​បំណង​លួច​លុយ​អ្នក​ភូមិ​ចំនួន ៩០០ យេន ​នាង​មាន​ឈ្មោះ លុន និង​មាន​ផ្ទៃពោះ រស់​នៅ​ភូមិ​កើត​ហេតុ ការ​ចាប់​ខ្លួន​នាង​ដោយ​អ្នក​ស្រុក និង​ចាប់ចង​ផ្អោប​បង្គោល​ភ្លើង​ដោយសារ​តែ​ខ្លាច​នាង​ចូល​ទៅ​លួច​របស់របរ​អ្នក​ដ៏ទៃ​ទៀត​។ ក៏ប៉ុន្តែ​អ្នក​ភូមិ​មិន​បាន​ហៅ​ឲ្យ​ប៉ូលិស​មក​ចាប់​ខ្លួន​នាង​នោះ​ទេ​ ទន្ទឹម​នឹង​នោះ​ផង​ដែរ ​ប៉ូលិស​បានមក​ដល់កន្លែងកើតហេតុ ​ក៏​ចាប់​បុរស​ម្នាក់​ដែល​បាន​វាយ​នាង និង​​ផ្ដន្ទាទោស​ឲ្យ​ជាប់​ឃុំរយៈពេល​៨​ថ្ងៃ និង​ត្រូវ​ពិន័យ​ជាសាច់​ប្រាក់ ៣០០​ យេន។

ចុងបញ្ចប់​ប៉ូលិស​បាន​អះអាង​ថា​ពី​ថ្ងៃនេះ​ទៅ​ពួក យើង​នឹង​ឃ្លាំ​មើល​ពី​សកម្មភាព​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​នេះ។
សូមទស្សនាទាំងអស់គ្នា៖

ប្រែសម្រួលៈ សូររីកា
ប្រភព៖

  • ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​អ្នកភូមិ​វាយ​ធ្វើ​បាប​រហូត​ដល់​សន្លប់已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:វីដេអូ
Tags: