យុវជន​ចិត្តខ្លាំង​ខឹង​បងប្អូន​ស្ដីបន្ទោស​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន

យុវជន​ចិត្តខ្លាំង​ខឹង​បងប្អូន​ស្ដីបន្ទោស​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន



ប៉ៃលិន​: យុវជន​ចិត្តខ្លាំង​ម្នាក់ តូចចិត្ត​និង​បងប្អូន​ស្តីបន្ទោស​ឲ្យ​គិត​ខ្លី បាន​ផឹកថ្នាំ​បាញ់​ស្មៅ សម្លាប់​ខ្លួន​។ ហេតុការណ៍ ភ្ញាក់ផ្អើល​នេះ កើតឡើង កាលពី​វេលា​ម៉ោងជាង​២ រសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

យុវជន​ដែល​បាន​ផឹកថ្នាំ​បាញ់​ស្មៅ​ស​ន្លា​ប់​ខ្លួន​មានឈ្មោះ អ៊ុំ វ​ណ្ណេ​ត អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើ ចំការ រស់នៅ ភូមិ​.​សង្កាត់​កើតហេតុ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​មក​ពិនិត្យ​លើ​ខ្លួន​សព ហើយ​បាន​សន្និដ្ឋាន​ថា មូលហេតុ ដោយសារ ជន​រង​គ្រោះ​ខឹង នឹង​ការ​ស្តីបន្ទោស ពី​សំណាក់​បងប្អូន ទើប​សម្រេចចិត្ត ផឹកថ្នាំ​បាញ់​ស្មៅ (​ទឹក​ខៀវ​) សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ហើយ​សព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕