ក្រសួង​សេដ្ឋកិច្ច​ប្រកាស​មិន​កាត់​ពន្ធ​លើ​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​របស់​កម្មករ​និយោជិត

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​មិន​កាត់​ពន្ធ​លើ​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​របស់​កម្មករ​និយោជិត ដែល​ទទួល​បាន​ពី​ការ​បំពេញ​ការងារ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ចេញ​សារាចរ​មួយ​ស្ដីពី​ការ​អនុវត្ត​កាតព្វកិច្ច​កាត់​ទុក​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម នៅ​ថ្ងៃ​ទី​៦ តុលា។ សារាចរ​បញ្ជាក់​ថា ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ត្រូវ​បាន​អនុគ្រោះ មិន​គិត​បញ្ចូល​ទៅ​ក្នុង​មូលដ្ឋាន​គិត​ពន្ធ​លើ​ប្រាក់​បៀវត្ស​ និង​មិន​មែន​ជា​កម្មវត្ថុ​នៃ​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម​ទេ។

ប្រាក់​ឧបត្ថម្ភ​ដែល​មិន​កាត់​ពន្ធ​នោះ​មាន​ដូចជា សោហ៊ុយ​ធ្វើ​ដំណើរ​ក្នុង​ពេល​បំពេញ​ការងារ និង​ថ្លៃ​ស្នាក់នៅ ប្រាក់​ថ្លៃ​បាយ​ដែល​ផ្ដល់​ឲ្យ​កម្មករ​និយោជិត មូលនិធិ​បេឡា​សន្តិសុខ​សង្គម ឬ​មូលនិធិ​សុខុមាលភាព​សង្គម ប្រាក់​ធានា​រ៉ាប់រង​សុខភាព និង​ធានា​រ៉ាប់រង​អាយុ​ជីវិត ប្រាក់​ឧបត្ថម្ភ​ទារក ឬ​ចំណាយ​ទារកដ្ឋាន និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា ឬ​ប្រាក់​បំណាច់​នៃ​ការ​បញ្ឈប់​លែង​ឲ្យ​ធ្វើ​ការ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។