ចប់​ការ​ប្រកួត កម្ពុជា ចាញ់ ហុងកុង ០-២​

សម្រាប់​ការ​ប្រកួត​​មិត្ត​ភាព​អន្តរជាតិ​ CLEAR ​​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​រង​បរាជ័យ​ដោយ​លទ្ធផល​ ០-២ ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​ហុងកុង​នៅ​ពហុកីឡដ្ឋាន​ជាតិ​​ដែល​មាន​អ្នក​គាំទ្រ​កម្ពុជា​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករ​ក្រោម​តំណក់​ទឹក​ភ្លៀង។

 

ការ​ប្រកួត​បាន​ត្រឹម​តែ​៧​នាក់​​នៃ​​វគ្គ​ទី​១ ក្រុម​ភ្ញៀវ​​បាន​បំប៉ោង​សំណាញ់​ទី​កម្ពុជា​ដោយ​កីឡាករ​លេខ​១១ Karikari Godfred ដើម្បី​នាំ​មុខ​១-០។ បន្ទាប់​ពី​ក្រុម​ភ្ញៀវ​នាំ​មុខ ក្រុម​កម្ពុជា​ចាប់​វាយ​សម្រុក និង​បញ្ជូន​បាល់​ទៅ​តំបន់​គ្រោះ​ថ្នាក់​ជា​ច្រើន​ ប៉ុន្តែ​​ធ្វើ​មិន​បាន​សម្រេច។ ផ្ទុយ​ទៅ​វិញ​បាល់​ដាច់​មក​វិញ ហុងកុង​បាន​ទម្លាយ​សំណាញ់​ទី​១​គ្រាប់​ទៀត​ដោយ​កីឡាករ​លេខ​៧ Alexander នៅនាទី​៣២​ ដើម្បី​នាំ​មុខ ២-០។ សម្រាប់​ការ​ប្រកួត​វគ្គ​ទី​២ ទាំង​កម្ពុជា និង​សិង្ហបុរី​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​​បាន​ទេ បើ​ទោះ​ជា​សម្រុក​គ្នា​​យ៉ាង​ណា​​ក៏​​ដោយ។ ចប់​ការ​ប្រកួត កម្ពុជា ចាញ់ ហុងកុង ០-២៕

 

ចប់​ការ​ប្រកួត កម្ពុជា ចាញ់ ហុងកុង ០-២​

ក្រុម​កម្ពុជា

 

ជម្រើស​១១​នាក់​ដំបូង​របស់​កម្ពុជា​មាន៖ អ៊ុំ សេរីរ័ត្ន, រស់ គង់សំរេច,  សុខ សុវណ្ណ​,  ប្រាក់​ មុន្នីឧត្តម,  កែវ សុខផេង, ទិត្យ ឌីណា​, សុះ ស៊ូហាណា, ណុប តុលា, ច្រឹង ពលរដ្ឋ, ឈិន ឈឿន និង​ រស់ សំអឿន។

 

ចប់​ការ​ប្រកួត កម្ពុជា ចាញ់ ហុងកុង ០-២​

ក្រុម​ហុងកុង

 

ចប់​ការ​ប្រកួត កម្ពុជា ចាញ់ ហុងកុង ០-២​

 

ចប់​ការ​ប្រកួត កម្ពុជា ចាញ់ ហុងកុង ០-២​

 

អត្ថបទ៖ ជាន ចាន់រ៉ា​