ឌុច លីដា ភ័យប៉ះសក់នៅក្នុងព្រៃជិតមួយខែ

6 Videos


រឿង «នារីវេទមន្ត» ទើបតែដាក់សម្ពោធឲ្យបញ្ចាំងជាផ្លូវការ នៅល្ងាចថ្ងៃទី ០៥ ខែតុលាឆ្នាំ ២០១៦ នេះ តាមរយៈរឿងនេះដែរ កំពុងធ្វើឲ្យ ឌុច លីដា មានហាងឆេងយ៉ាងខ្លាំង ព្រោះតែមានឈុតមួយ ដែលគេតម្រូវឲ្យនាងស្រាតនៅជិតមាត់ទឹក ។ អ្វីដែលធ្វើឲ្យ ឌុច លីដា ភ័យខ្លាំងបំផុតនៅពេលដែលថតរឿងនេះ គឺនាងត្រូវនៅក្នុងព្រៃថតរហូតដល់ទៅជិតមួយខែ ។

ឌុច លីដា ភ័យប៉ះសក់នៅក្នុងព្រៃជិតមួយខែ

ឌុច លីដា បានរៀបរាប់ប្រាប់ថា ថតរឿង «នារីវេទមន្ត» ពិតជាលំបាកណាស់ បើប្រៀបធៀបនឹងរឿងដែលនាងបានថត នាពេលកន្លងមកគឺខុសគ្នាឆ្ងាយណាស់។ ពីព្រោះរឿងនេះតម្រូវឲ្យនាងថតជាប់ជាប្រចាំនៅក្នុងព្រៃនៅក្នុងខេត្តកំពត ជាពិសេសគឺឈុតនៅពេលយប់ មានសត្វល្អិតជាច្រើននៅជុំវិញខ្លួន រាល់ពេលថតត្រូវបាញ់ថ្នាំការពារស្បែកផង និងដើរប្រយ័ត្នប្រយែងបំផុត ។ ប៉ុន្តែសំណាងល្អ នាងមិនបានជួបឧបទេវហេតុ ឬ ត្រូវសត្វល្អិតខាំនោះទេ គ្រាន់តែមានអារម្មណ៍ថាខ្លាចនូវអ្វីៗដែលនៅជុំវិញខ្លួន ប៉ុន្តែអ្នកផ្សេងគឺត្រូវសត្វល្អិតខាំនិងឈឺបន្ទាប់ពីថតរឿងនេះចប់ ។

ឌុច លីដា ភ័យប៉ះសក់នៅក្នុងព្រៃជិតមួយខែ

ឌុច លីដា បន្ថែមទៀតថា រឿង «នារីវេទមន្ត» គឺចំណាយពេលវេលាថតប្រមាណជិតមួយខែ ថតទាំងកណ្តាលថ្ងៃផង ថតទាំងពេលភ្លៀងផង និយាយទៅពិតជាពិបាកណាស់ ទន្ទឹមនិងការលំបាកនេះនាងក៏មានអារម្មណ៍ថា សប្បាយចិត្ត ពីព្រោះរឿងនេះប្លែកនិងគួរឲ្យចាប់អារម្មណ៍ ទស្សនិកជនទស្សនាហើយទើបបានដឹងថា ល្អមើលយ៉ាងណា ។

ឌុច លីដា ភ័យប៉ះសក់នៅក្នុងព្រៃជិតមួយខែ

នៅក្នុងរឿងនេះដែរក៏មានឈុតឆាក ឌុច លីដា ថតស្រាតផងដែរ ដែលធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ទស្សនិកជនបន្ទាប់ពីបានទស្សនាឈុតខ្លីៗដែលបានផ្សាយនាពេលកន្លងមក រហូតមានអ្នកខ្លះនិយាយថា ឌុច លីដា ទទួលបានតំលៃខ្លួនខ្ពស់ហើយមើលទៅ ទើបហ៊ានទះបង់ និងហ៊ានថតស្រាតបែបនេះ ។

ឌុច លីដា ភ័យប៉ះសក់នៅក្នុងព្រៃជិតមួយខែ

ទោះជាយ៉ាងនេះក្តី ឌុច លីដា មិនបានបកស្រាយអ្វីច្រើននោះទេ នាងគ្រាន់តែនិយាយថា ឈុតស្រាតនោះ គ្រាន់តែជាបច្ចេកទេសនៃការថតប៉ុណ្ណោះ ក្នុងនាមនាងជាកូនខ្មែរមួយរូបក៏មិនបានធ្វើអ្វីដែលហួសហេតុពេកនោះដែរ ។ ឈុតដែលស្រាតនោះគឺជាឈុតស្រាតតាមបែបសិល្បៈ មិនមែនជាឈុតស្រាតអាសអាភៀស ដែលពុំអាចទទួលយកបាននោះទេ ៕ អាលីណា