ICJ ទាត់ចោល​បណ្ដឹង​កោះ Marshall Islands ប្រឆាំង​ឥណ្ឌា ប៉ា​គី​ស្ថាន និង​អង់គ្លេស​ និពន្ធដោយ : ថ្មីៗ       October-06-2016, 8:39 pm         683

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ICJ ទាត់ចោល​បណ្ដឹង​កោះ Marshall Islands ប្រឆាំង​ឥណ្ឌា ប៉ា​គី​ស្ថាន និង​អង់គ្លេស​​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ក្រុងឡាអេ បាន​ទាត់ចោល​បណ្ដឹង​របស់​ប្រទេស​កម្រង​កោះ Marshall Islands ដែល​ប្រឆាំងនឹង​មហាអំណាច​នុយក្លេអ៊ែរ​ចំនួន​បី​។ កោះ Marshall ដែលជា​ដែន​កោះ​តូច​មួយ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​ប្ដឹង​ឥណ្ឌា ប៉ា​គី​ស្ថាន និង​ចក្រភព​អង់គ្លេស ដែល​សុទ្ធសឹង​ជាម​ហា​អំ​ណា​នុយក្លេអ៊ែរ ជុំវិញ​ការបន្ត​រត់ប្រណាំង​សព្វាវុធ​នុយក្លេអ៊ែរ​។​

​តុលាការ​ក្រុងឡាអេ នៅ​ថ្ងៃទី​៥ ខែតុលា បាន​បដិសេធ​ពាក្យបណ្ដឹង​របស់​កោះ Marshall Islands ប្រឆាំងនឹង​មហាអំណាច​នុយក្លេអ៊ែរ ឥណ្ឌា លើ​ករណី​ចោទប្រកាន់ថា ឥណ្ឌា បរាជ័យ​ក្នុងការ​ទប់ស្កាត់​ការ​ប្រជែង​សព្វាវុធ​។ មិន​ត្រឹមតែ​មិន​ចាត់ការ​នឹង​បណ្ដឹង​របស់​កោះ Marshall ប្រឆាំង​ឥណ្ឌា​ឡើយ តុលាការ ICJ ក៏​ទាត់ចោល​បណ្ដឹង​របស់​កោះ​មួយ​នេះ ប្រឆាំងនឹង​មហាអំណាច​ពីរ​ទៀត គឺ​ប៉ា​គី​ស្ថាន និង​ចក្រភព​អង់គ្លេស​ដែរ​។​

​បើតាម​សារព័ត៌មាន Times of India ចៅក្រម Ronny Abraham ដែលជា​ប្រធាន អង្គ​ជំនុំ ជម្រះ បានប្រកាសថា​៖ «​ដោយ​សំឡេង​៩ ទល់នឹង​៧ តុលាការ​ឯកភាព​លើ​សំណើ ប្រឆាំង នឹង​ការ​ដំណើរ​ក្ដី​នេះ ដែល​លើកឡើង​ដោយ​ឥណ្ឌា ដូច្នេះ​អង្គជំនុំជម្រះ មិនអាច​បន្ត ដំណើ រការ​បានឡើយ​»​។ ហើយ​តុលាការ​ក៏​សម្រេច​ស្រដៀង​គ្នា​នេះ ក្នុងករណី​បណ្ដឹង​ប្រឆាំង ប៉ា​គី​ស្ថាន និង​ឥណ្ឌា​ដែរ​។​

ICJ ទាត់ចោល​បណ្ដឹង​កោះ Marshall Islands ប្រឆាំង​ឥណ្ឌា ប៉ា​គី​ស្ថាន និង​អង់គ្លេស​ និពន្ធដោយ : ថ្មីៗ       October-06-2016,  8:39 pm         683

​តាមពិតទៅ មិន​មានតែ​មហាអំណាច​បី​ខាងលើ​ទេ​ដែល​ត្រូវ​កោះ Marshall ប្ដឹង​នោះ​។ កាលពី​ឆ្នាំ​២០១៤ ដែន​កោះ​តូច​មួយ​នេះ ក៏បាន​ប្ដឹង​រុស្សី ចិន អាមេរិក អ៊ីស្រាអែល បារាំង និង​កូរ៉េខាងជើង ដែល​បរាជ័យ​មិន​អនុវត្តតាម​សន្ធិសញ្ញា​មិន​សាយភាយ​នុយក្លេអ៊ែរ​ឆ្នាំ​១៩៦៨​។ ប៉ុន្តែ​ប្រទេស​ទាំងនោះ មិនបាន​អើពើ​នឹង​បណ្ដឹង​នេះឡើយ ហើយ​តុលាការអន្តរជាតិ ក៏​មិនបាន​ដំណើរការ​ក្ដី​ដែរ ដ្បិត​ប្រទេស​ទាំងនោះ មិន​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ​ឡើយ​។​

​សូមបញ្ជាក់ថា ដែន​កោះ Marshall គឺជា​ទីតាំង​ដែល​មហាអំណាច​ពិភពលោក ជាពិសេស​អាមេរិក សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​បន្តបន្ទាប់​នៅ​ចន្លោះ​ឆ្នាំ​១៩៤៦ ដល់​ឆ្នាំ​១៩៥៨ គឺ​ចំ​ពេលដែល​ការរត់​ប្រណាំង​ផ្នែក​សព្វាវុធ​រវាង​អាមេរិក និង​សហភាពសូវៀត ឡើងដល់​កម្រិត​កំពូល​។ មិន​ត្រឹមតែ​អាមេរិក​ទេ សូម្បីតែ​បារាំង ក៏​ធ្លាប់ប្រើ​ដែនទឹក​កោះ Marshall ដើម្បី​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែរ​។​

​ការសាកល្បង​នុយក្លេអ៊ែរ​ជា​ញឹកញយ​មក​នោះ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កោះ Marshall ជាពិសេស​សារធាតុ​វិទ្យុសកម្ម​តែម្ដង​។ យ៉ាងណាក្ដី មហាអំណាច​ពិភពលោក​ទាំងនោះ មិនបាន​ខ្វល់​ច្រើន​នឹង​ផលប៉ះពាល់​ទាំងនោះ​ឡើយ​។ បណ្ដឹង​របស់​កោះ Marshall ប្រឆាំងនឹង​មហាអំណាច​នុយក្លេអ៊ែរ ត្រូវគេ​ប្រដូច​នឹង «​ពងមាន់ ដែល​ជល់​នឹង​ថ្ម​» ដែល​ចុងក្រោយ​មិនបាន​ប្រយោជន៍​អ្វី​ឡើយ​៕