តើ​ដល់​ពេល​ដែល​ចិន​ដោះដៃ​ពី​កូរ៉េ​ខាង​ជើង​ឬ​យ៉ាងណា?

ថ្មីៗ​នេះ​ប្រទេស​ចិន​ដែល​ត្រូវ​បាន​ពិភពលោក​ដឹង​គ្រប់​គ្នា​ថា​ ជា​មិត្ត​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ បាន​ប្រកាស​ពី​ការ​រឹតត្បិត​ និង​កាត់​បន្ថយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ ដោយ​ក្នុង​នោះ​មាន​ការ​ហាម​ឃាត់​ការ​នាំ​ចូល​មាស​ និង​ធនធាន​កម្រ​ពី​ប្រទេស​កូរ៉េខាងជើង​ ព្រម​ទាំង​ហាម​ឃាត់​ការ​នាំ​ចេញ​នូវ​ប្រេង​សម្រាប់​ចាក់​យន្តហោះ​​ និង​ផលិតផល​​ប្រេង​ផ្សេង​ទៀត​ដែល​ប្រើ​សម្រាប់​​ចំហេះ​​គ្រាប់​រ៉ូកែត​។ ការ​ប្រកាស​បែប​នេះ​របស់​ប្រទេស​ចិន​ គឺ​ធ្វើ​ឡើង​ឲ្យ​ស្រប​តាម​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ទៅ​លើ​ទីក្រុង​ព្យុងយ៉ាង​។

តាម​ពិត​ទៅ​​ ទាក់ទង​នឹង​ទណ្ឌកម្ម​ថ្មី​ដែល​បាន​លើកឡើង​ខាង​លើ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ បាន​អនុម័ត​នៅ​សេចក្ដី​សម្រេច​មួយ​កាល​ពី​ដើម​ខែ​មិនា​មក​ម្ល៉េះ​​ ដើម្បី​ពង្រីក​នូវ​ទណ្ឌកម្ម​របស់​អង្គការ​នេះ​ទៅ​លើ​ប្រទេស​កូរ៉េខាងជើង​ ក្នុង​គោល​បំណង​ធ្វើឲ្យ​ប្រទេស​នេះ​លែង​មាន​លុយ​សម្រាប់​ទ្រទ្រង់​​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​អនុម័ត​នូវ​សេចក្ដី​សម្រេច​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​កូរ៉េខាងជើង​ បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​លើក​ទី​៤ កាល​ពី​ខែ​មករា​ និង​បាញ់​បង្ហោះ​គ្រាប់​រ៉ូកែត​ចម្ងាយ​ឆ្ងាយ​ កាល​ពី​ខែ​ កុម្ភៈ ។

គួរ​បញ្ជាក់​ថា​ វិស័យ​រ៉ែ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ ដែល​ត្រូវ​បាន​កាត់​ផ្ដាច់​ចេញ​ពី​ពិភពលោក។ អ្នក​ជំនាញ​ជឿ​ថា ចំណូល​ពី​វិស័យ​មួយ​នេះ​ អាច​ជួយ​គាំទ្រ​ដល់​ការ​ចំណាយ​របស់​យោធា​របស់​ប្រទេស​នេះ​​បាន។

ប្រែ​សម្រួល​៖ Sophany
ប្រភព៖

  • តើ​ដល់​ពេល​ដែល​ចិន​ដោះដៃ​ពី​កូរ៉េ​ខាង​ជើង​ឬ​យ៉ាងណា?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: