ឯកឧត្តម កឹម សុខា ៖ «​ខ្មែរ​យើង​ឈ្លោះ​គ្នា ឈ្លោះ​មិនចេះ​ខ្មាស់​គេ​» និពន្ធដោយ : ថ្មីៗ       October-06-2016, 9:39 pm         358

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឯកឧត្តម កឹម សុខា ៖ «​ខ្មែរ​យើង​ឈ្លោះ​គ្នា ឈ្លោះ​មិនចេះ​ខ្មាស់​គេ​»​ភ្នំពេញ​៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា បាន​លើកឡើងថា បើសិនជា​អ្នកនយោបាយ​នៅតែ​បន្ដ​ឈ្លោះ​បែកបាក់​គ្នា​នោះ ប្រជាពលរដ្ឋ​នឹង​គ្មាន​ថ្ងៃ​ចៀស​ផុតពី​ការ​រណប​ប្រទេស​ដទៃ​ឡើយ​។​

​ក្រោយ​ជំនួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ឯកឧត្តម កឹម សុខា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដោយ​លើកឡើង​៣​ចំណុច​ថា ៖«​ទី​១.​ខ្មែរ​យើង​នៅតែមាន​បញ្ហា​ជាច្រើន ហើយ​ឫសគល់​នៃ​បញ្ហា​នោះ​គឺ យើង​ឈ្លោះ​គ្នា បែកបាក់​គ្នា មិនចេះចប់ ឈ្លោះ​គ្នា​គ្រប់ទិសទី ឈ្លោះ​មិនចេះ​ខ្មាស់​គេ​។ ទី​២.​ប្រជាពលរដ្ឋ​ខ្មែរ​យើង ចង់បាន​សេចក្តីសុខ ប្រកបដោយ​យុត្តិធម៌ និង​ការរីកចម្រើន និង​ទី​៣.​កាលណា​យើង​ជា​អ្នកដឹកនាំ​នៅតែ​បន្ត​ឈ្លោះ​គ្នា ក្មេងៗ​ជំនាន់​ក្រោយ​នឹង​នៅតែ​បន្ដ​យក​ទម្លាប់​ឈ្លោះ​គ្នា​នេះ​តទៅទៀត​»​។​

​អម​ជាមួយ​សំណេរ​ខាងលើនេះ ប្រធានស្តីទី​បក្សប្រឆាំង​រូបនេះ បាន​សរសេរ​ឃ្លា​មួយ​ថា «​កុំ​បង្កាត់ភ្លើង​ជម្លោះ និង​កុំ​ចាក់​សាំង​លើ​ភ្លើង​ជម្លោះ​»​។ ត្រង់ចំណុច​នេះ​ឯកឧត្តម កឹម សុខា ដែល​ហាក់​បង្ហាញ​ជំហរ​ចង់​បញ្ចប់​បញ្ហានយោបាយ ហើយ​ងាក​មក​ដោះស្រាយ​បញ្ហា​ជាតិ​នោះ បាន​អះអាងថា «​ដើម្បី​ឲ្យ​ខ្មែរ​យើង​បាន​សេចក្តីសុខ រស់នៅ​ដោយ​សុខដុមរមនា និង​មានការ​រីកចម្រើន​ឋិតថេរ លុះត្រាតែ​យើង ឈប់​យក​ខ្មែរ​គ្នាឯង​ធើ្វ​ជាស​ត្រូវ ឈប់​គុំ​គួ​ន​សងសឹក​គ្នា និង កាត់បន្ថយ​ជម្លោះ​ឲ្យ​បាន​ច្រើន​ជាទីបំផុត​»៕