ឪពុកចុងរំលោភកូនស្រីអាយុ ១០ ឆ្នាំ ហើយគម្រាមសម្លាប់

6 Videos


បុរសជាឪពុកចុងម្នាក់ឈ្មោះ ចាប ថុល អាយុ ៤៥ ឆ្នាំ ត្រូវបាននគរបាលចាប់ខ្លួននៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦ នេះ ដោយសារគេបានចាប់រំលោភកូនស្រីអាយុ ១០ ឆ្នាំរហូតបានសម្រេច ២ ដង ។ លោកវរសេនីយ៍ត្រី ឡាយ ទីរូ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យរស់នៅភូមិ ២ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានមុខរបរជាកម្មករ ។

ឪពុកចុងរំលោភកូនស្រីអាយុ ១០ ឆ្នាំ ហើយគម្រាមសម្លាប់

ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ធ.ផ.ល អាយុ ១០ ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ ។ មុនការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង ដោយសារមានអង្គកាលីការដូមកប្តឹង ហើយនាំក្មេងស្រីរងគ្រោះ មកជាមួយគាត់ ។មន្ត្រីអង្គការលីកាដូបានឲ្យដឹងថា គាត់ជាអ្នករស់នៅផ្ទះជិតគ្នា ដល់ពេលឃើញកូនស្រីរងគ្រោះស្រែកយំខ្លាំង ទើបរត់មកឲ្យគាត់ជួយ ពេលគាត់សួរនាំទៅ ទើបក្មេងស្រីរងគ្រោះប្រាប់ថា ឪពុកចុងនាងបានចាប់នាងរំលោភ បានសម្រេចរហូតទៅ ២ ដង នៅចុងខែកញ្ញាឆ្នាំ ២០១៦ នៅពេលម្តាយនាងមិននៅផ្ទះ ។

សមត្ថកិច្ចបាននាំក្មេងស្រីរងគ្រោះទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យបង្អែកទើបដឹងថា នាងត្រូវឪពុកចុងចាប់រំលោភពិតប្រាកដមែន ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។ ក្មេងស្រីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា ឪពុកចុងចាប់រំលោភនាងបានសម្រេច រហូតដល់ ២ ដង ហើយគំរាមថា បើហ៊ានប្រាប់ម៉ែឲ្យដឹង ឪពុកចុងនឹងអារ-កសម្លាប់ចោល ៕ សុថាត់