ទស្សនៈនៃការជឿលើគ្រូទាយ ត្រឹមត្រូវឥតខ្ចោះឬទេ?

6 Videos


ក្នុងសង្គមខ្មែរគេសង្កេតឃើញថាមួយចំនួនតែងជឿស៊ប់លើគ្រូទាយនិងផ្តេកផ្តួលព្រេងវាសនាទៅតាមពាក្យសំដីគ្រូទាយស្ទើរទាំងស្រុងរហូតមានអ្នកខ្លះបានបែកបាក់គ្នាដោយសារតែពាក្យសំដីរបស់គ្រូទាយផងដែរ ។ កន្លងទៅមានភរិយាមួយចំនួនដោយសង្ស័យស្វាមីមានស្រីក្រៅផ្ទះក៏រត់ទៅរកគ្រូឲ្យទាយមើលលុះឮគ្រូទាយប្រាប់ថាស្វាមីកំពុងមានទាក់ទងស្រីផ្សេងក៏តាំងជឿស៊ប់តាមសំដីគ្រូរហូតដល់ថ្នាក់ធ្វើ ស្នេហ៍ឬប្រើវិធីផ្សេងៗដោយខ្វះការពិចារណារហូតអ្នកខ្លះត្រូវគ្រូបោកយកខ្លួនប្រាណក៏ឈានទៅបែក បាក់គ្នាមែនទែនក៏មានដែរ ។

ដូចជាក្នុងក្រុមគ្រួសារនិមួយៗនៅពេលដែលកូនក្រមុំនិងកូនកំលោះស្រឡាញ់គ្នាគឺឪពុកម្តាយ តែងតែរកគ្រូហោទស្សន៍ទាយគន់គូរមើលខែឆ្នាំកូនកំលោះក្រមុំរបស់ពួកគាត់ មុនពេលផ្សំផ្គុំពួក គេក្លាយ ជាប្តីប្រពន្ធនឹងគ្នាចាប់ដៃគ្នាសាងគ្រួសារប្រកបដោយសុភមង្គល។តែក៏មានគ្រួសារខ្លះមិនបានជឿទៅ តាមពាក្យសំដីទាំងស្រុងរបស់គ្រូទាយដែរដោយពួកគេយល់ឃើញថា ការចាប់ដៃគ្នាជាប្តីប្រពន្ធ រួមរស់ លុះជីវិតចុងក្រោយវាពុំស្ថិតលើជំនឿនេះទេសំខាន់គឺកូនចេះស្រឡាញ់គ្នាស្មោះត្រង់គ្នា ។

មានករណីខ្លះកូនកំលោះកូនក្រមុំទាំងពីរស្រឡាញ់គ្នាប្តូរផ្តាច់ ហើយសុទ្ធតែជាមនុស្សល្អ ប៉ុន្តែ ត្រូវបានឪពុកម្តាយបំបែកបំបាក់ព្រោះតែជឿទៅលើការដេញវេលារបស់គ្រូអាចារ្យថាមិនល្អតែដល់ពេល គ្រូអាចារ្យទាយថាល្អបែរជាមិនបានប៉ុន្មានផងក៏ប្រែជាបែកបាក់ឈ្លោះទាស់ទែងចែកចានចែកឆ្នាំងគ្នាទៅវិញ ។ ដូច្នេះសូមមាតាបិតាត្រូវចេះធ្វើការវិភាគពិចារណាថ្លឹងថ្លែងឲ្យបានសមរម្យផង ។

ខាងក្រោមនេះជាសង្ឃដីការរបស់ព្រះតេជគុណមួយអង្គទាក់ទងនិងរឿងជឿលើខែឆ្នាំល្អ ឬ មិនល្អនៅក្នុងពិធីសូត្រមន្តកូនកំលោះកូនក្រមុំ ១ គូដែលគួរតែនាំគ្នាស្តាប់និងទស្សនាហើយពិចារណាថាសមស្របដែរឬទេ?សូមទស្សនានូវ វីដេអូឃ្លីប ខាងក្រោមនេះ ៕ ដេវីត