ប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ និយោជិតចំនួន៦ប្រភេទ ដែលត្រូវបានអនុគ្រោះមិនគិតពន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសារាចរមួយលេខ ០១១សហវ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ស្ដីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម ដោយបានបញ្ជាក់ថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការប្រកបការងារប្រចាំថ្ងៃរបស់កម្មករ និយោជិតនៃរោងចក្រ សហគ្រាសទាំងអស់ ប្រាក់ឧបត្ថម្ភមួយចំនួនដែលកម្មករ និយោជិតទទួលបានពីការបំពេញការងារ ត្រូវបានអនុគ្រោះដោយមិនគិតបញ្ចូលទៅក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរ៍ និងមិនមែនជាកម្មវត្ថុនៃពន្ធលើអត្ថប្រយោជន៍បន្ថែមទេ ។

ប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ និយោជិតចំនួន៦ប្រភេទ ដែលត្រូវបានអនុគ្រោះមិនគិតពន្ធ

ប្រាក់ឧបត្ថម្ភទាំងនោះមានដូចខាងក្រោម ៖

  • ១-សោហ៊ុយធ្វើដំណើរពីទីកន្លែងស្នាក់នៅទៅទីកន្លែងធ្វើការ និងពីទីកន្លែងធ្វើការទៅកន្លែងស្នាក់នៅ ព្រមទាំងការឧបត្ថម្ភថ្លៃស្នាក់នៅ ឬការផ្ដល់កន្លែងស្នាក់នៅក្នុងបរិវេណទីកន្លែងធ្វើការ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ។
  • ២-ប្រាក់ថ្លៃបាយដែលផ្ដល់ឲ្យកម្មករ និយោជិតទាំងអស់ដោយគ្មានបែងចែកតាមតួនាទី ឬមុខងារ ។
  • ៣-មូលនិធិបេឡាជាតិរបបសន្តិសុខសង្គម ឬមូលនិធិសុខមាលភាពសង្គមក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់ ។
  • ៤-ប្រាក់ធានារ៉ាប់រងសុខភាព ឬបុព្វលាភធានារ៉ាប់រងអាយុជីវិត ឬសុខភាពដែលផ្ដល់ឲ្យដល់កម្មករ និយោជិតគ្រប់គ្នាដោយគ្មានការបែងចែកតាមតួនាទី ឬមុខងារ ។
  • ៥-ប្រាក់ឧបត្ថម្ភទារក ឬចំណាយទារកដ្ឋានដែលមានចែងក្នុងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ។
  • ៦-ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ឬប្រាក់បំណាច់នៃការបញ្ឈប់លែងឲ្យធ្វើការក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់ស្ដីពីការងារ ៕

ប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ និយោជិតចំនួន៦ប្រភេទ ដែលត្រូវបានអនុគ្រោះមិនគិតពន្ធ

Related

Loading...