ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន

ខេត្តកំពង់ធំ ៖ កម្លាំង​ប្រឆាំង​គ្រឿង​ញឿ​ន របស់​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំ​សហការ​ជាមួយនឹង​កម្លាំង​នគរបាល នៃ​អធិការ​ក្រុង​ស្ទឹង​សែន បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។ លោក​វរៈសេនីយ៍ឯក កែវ សុផល ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំ​ប្រាប់​ថា​ជនសង្ស័យ​ម្នាក់​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក​បាន​សហការ​គ្នា​ជាមួយនឹង​កម្លាំង​អធិការ​ដ្នា​ន​នគរបាល​ក្រុង​ស្ទឹង​សែន ឃាត់ខ្លួន​បាន​កាលពី​រសៀល ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​បល្ល័ង្ក សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។

លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា​មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន កម្លាំង​របស់​យើង​បាន​តាមដាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គឿ សុ​បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ពោធិ​តា​អ៊ុ​ន សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​២​កញ្ចប់​តូច​យក​មក​ធ្វើការ​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា គេ​មាន​បក្ខពួក​៣​នាក់​ទៀត​ដែល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅ​តាម​ក្លឹ​ប​កម្សាន្ត តាម​សាលារៀន និង​កន្លែង​ផ្សេង​ៗ​បាន​ចំនួន​ប្រហែលជា​៣០​លើក​មក​ហើយ ថ្នាំ​ញៀន​ទាំង​អស់នេះ​មិនមែន​ជា​របស់​គេ​នោះ​ទេ​គឺជា​ឈ្មោះ ហៅ តាក់ ម្នាក់​ឲ្យ​ពួក​គេ​យក​ទៅ​ចែកចាយ​ក្នុង​១​កញ្ចប់​តូច​តម្លៃ​១០​ម៉ឺន​រៀល ដោយ​ឲ្យ​លុយ​ពួក​គេ​ចាយ​ម្តង​២​ទៅ​៣​ម៉ឺន​រៀល​ចាយ និង​ឲ្យ​ថ្នាំ​ញៀន​ដល់​ពួក​គេ​ជក់​។

តាម​ចម្លើយ​សារភាព​ដូច្នេះ​ហើយ​ទើប​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៣​នាក់​បន្ថែម​ទៀត សរុប​៤​នាក់​នៅ​ចំណុច​ក្រោយ​ហាង​ខារ៉ាអូខេ​ភ្នំ​មាស ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ទី​១.​ឈ្មោះ ឡាំង វុ​ទ្ធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ទី​២.​ឈ្មោះ ម៉ែ​ន ពេជ្រ​រស្មី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​កំពង់​រទេះ សង្កាត់​កំពង់​រទេះ និង​ទី​៣.​ឈ្មោះ កែវ ម៉េ​ង​ហាក់ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ​។

ចំណែក​មេ​ក្លោ​ង​ឈ្មោះ តាក់​ៗ នោះ​ដឹងខ្លួន​មុន​បាន​រត់គេច​ខ្លួន​បាត់ សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់ខ្លួន​។ អ្នក​ទាំង​៤​នាក់​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៦​នេះ​ចាត់ការ​តាម​នីតិវិធី​៕