David Beckham គោះទ្វារផ្ទះគ្រួសារមួយហើយប្រគល់​ប្រាក់ ១០​ម៉ឺន​ដុល្លារ​​​ដល់​​ពួក​​គេ​ (មានវីដេអូ)

អតីតតារាបាល់ទាត់ដ៏ល្បី David Beckham បានទៅជួបគ្រួសារមួយនៅក្នុងរដ្ឋ California ហើយបានធ្វើអោយគ្រួសារនោះមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនិងសែក១០០,០០០ដុល្លារដែលទទួលបានពីកម្មវិធីថ្មីរបស់ទូរទស្សន៍មួយនៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា Knock Knock Live ។

ដោយនៅក្នុងកម្មវិធីនោះ Beckham ធ្វើដំណើរទៅដល់ផ្ទះគ្រួសារដែលមានឈ្មោះថា Gonzales ហើយគេបានគោះទ្វារ នៅពេលម្ចាស់ផ្ទះបើកទ្វារពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងដោយឃើញមនុស្សដ៏ល្បីឈរនៅមុខផ្ទះរបស់គេ ។

បន្ទាប់ពីគ្រប់គ្នាបន្ថយអារម្មណ៍ភ្ញាក់ផ្អើល Beckham បានពន្យល់មូលហេតុដែលគាត់មកទីនេះ« ខ្ញុំមកទីនេះមានហេតុផលមួយចំនួន គោលដៅចម្បងគឺព្រោះខ្ញុំបានឮរឿងមួយចំនួនអំពីគ្រួសារអ្នក ខ្ញុំមានកិត្តិយសណាស់ដែលមកទីនេះហើយទទួលបានការស្វាគមន៍និងបានជួបអ្នកគ្រប់គ្នា » ។

បន្ទាប់មកគាត់បានប្រគល់ទូរស័ព្ទ Iphone ថ្មីចំនួន៧គ្រឿងអោយដល់សមាជិកគ្រួសារនោះហើយ Beckham បាននិយាយទៅកាន់ពួកគេថា « ខ្ញុំបានឮអំពីរបៀបធ្វើការរបស់អ្នកទាំងអស់គ្នា ខ្ញុំបានឮរឿងអស្ចារ្យដែលគ្រួសារអ្នកធ្វើជាមួយគ្នា ។ ដូច្នេះអរគុណមិត្តភ័ក្ដិដែលមកពី Sprint ខ្ញុំមានរបស់នេះអោយអ្នក » ក្រោយពីនិយាយចប់ Beckham បានប្រគល់សំបុត្រពណ៌ខ្មៅអោយពួកគេនៅពេលបើកសំបុត្រពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះក្នុងនោះគឺ សែកដែលមានទឹកប្រាក់១០០,០០០ដុល្លារ ដែលធ្វើឲ្យគ្រប់គ្នារំភើបរហូតដល់ស្រក់ទឹកភ្នែក ។

គួរបញ្ជាក់លោក Gonzales គឺជាធ្លាប់ជាកីឡាករបាល់ទាត់នៅក្នុងប្រទេសម៉ិកស៊ីកូប៉ុន្តែគាត់បានលះបង់អាជីពដែលជាក្ដីស្រមៃរបស់គាត់ ហើយទៅធ្វើជាកម្មករសំណង់ដែលទទួលបានកម្រៃច្រើនជាងដើម្បីអាចផ្គត់ផ្គង់ជីវភាពរបស់គ្រួសារ ៕

ចង់អោយកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖


ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

 

  • David Beckham គោះទ្វារផ្ទះគ្រួសារមួយហើយប្រគល់​ប្រាក់ ១០​ម៉ឺន​ដុល្លារ​​​ដល់​​ពួក​​គេ​ (មានវីដេអូ)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:បច្ចេកវិទ្យា
Tags: