បទវិភាគ ៖”នី រតនា និង ម៉ៅ ហាជី ច្រៀងក្នុងកម្មវិធី Cambodian iDol យប់មិញ” ថាសមហេតុផល ឬ អត់?

៚ សូមវិភាគទាំងអស់គ្នា
…………………………………………………………
សូម្បីជា វិបុល យប់មិញប្រកាសឈ្មោះ មាត់គាត់ក្តាប់ៗប្រុងតែហៅឈ្មោះ ម៉ៅ ហាជី ។ ហើយសឹងមួយស្ទូឌីយោ អ្នកណាក៏លើកដៃលេខ២ ស្រែកថាហាជីដែរ ។ ជឿទៅថាមិនមែនគេបានតែគាំទ្រមិនបោះឆ្នោតនោះទេ ដំណាក់កាលស្លាប់រស់ទៅហើយនោះ ម្យ៉ាងម្នាក់ៗជឿជាក់លើហាជី ពេញទំហឹងរួចទៅហើយ សូម្បីគណៈកម្មការក៏រាងធ្លាក់ទឹកមុខ ។
យប់មិញបើហាជីលើកពាន ជឿថានឹងមានសំឡេងហ៊ោខ្លាំងជាងនេះក្នុងស្ទូឌីយោ ។ វាដូចជាឆាកកំប្លែងពេកដែលបេក្ខជនប៊ិះៗធ្លាក់ម្នាក់ទើបច្រៀងត្រូវសំឡេងខ្លួនប្រហែល២ទៅ៣បទក៏លើកពាន ទាំងដែល ម៉ៅ ហាជី មិនដែលសាងកំហុសតាំងពីវគ្គ Live show សប្តាហ៍ទី១រហូតមក ត្រូវគណៈកម្មការសរសើរគ្រប់ពេល ហើយមិនដែលជាប់ចំណាត់ថ្នាក់ប៊ិះធ្លាក់ម្តងណាឡើយ ។
ប្រៀបធៀបបទដែលច្រៀងកន្លង និង យប់មិញ ហាជី ច្រៀងសុទ្ធតែបទតុងខ្ពស់ បទរបស់បងសុវត្ថិកាលសប្តាហ៍ទី៨ចំនួន៣បទ សុទ្ធតែបានល្អមិនភ្លាត់ ។  ជាក់ស្តែងការប្រលងយប់មិញហាក់លេងសើច។

នី រតនា : សម្រស់បុប្ផាកំពង់ធំ ( ណយវណ្ណេត )
ស្រលាញ់អូនមិនខ្វល់អារម្មណ៍អ្នកដទៃ ( ណុប បាយ៉ារិទ្ធ )
ម៉ៅ ហាជី : រំដួលដងស្ទឹងសង្កែ ( ស៊ិន ស៊ីសាមុត )
ឈឺចាប់បន្តិចម្តង ( ព្រាប សុវត្ថិ )

សួរថារវាងបទចម្រៀងដែលពួកគេបានលើកឡើង តើនរណាមានបទស្រួលច្រៀងជាង ?

ចម្លើយនរណាជាអាដលពិតប្រាកដគឺម្នាក់ៗអាចស្តាប់ អាចវិភាគច្បាស់ណាស់ ហើយមិនមែនគួរតែក្លាយជាអាយដលត្រឹមយប់មិញទេ គួរតែបូកសរុបតាមដានអ្វីដែលពួកគេបានខិតខំតាំងពីដំបូងមក ។ បើតាមសង្កេតមកម៉ៅ ហាជី ត្រូវចិត្តពីមជ្ឈដ្ឋានអ្នកស្តាប់ចាប់ពីវ័យប្រហែលខ្ញុំរហូតមនុស្សចាស់ សូម្បីពូ មីង ឪពុកខ្ញុំក៏ស្តាប់បទហាជី ចូលត្រចៀកដែរ ។

ហេតុផលអស់នេះខ្ញុំជឿជាក់ថា ហាជី អាចនឹងមានឈ្មោះមិនត្រឹមតែមួយឆាវ បូករួមសមត្ថភាព រូបរាង អត្តចរិត ជាមនុស្សប្រុសពេញលក្ខណៈ របស់គាត់ ។ ទោះហាជីលើកពានមិនលើកពានក៏ហាជីជាអាយដលក្នុងកម្មវិធីនេះរួចស្រេចហើយដោយសម្អាងលើសមត្ថភាពទេព្យកោសល្យជាក់ស្តែងពិតៗ ។

១ . ខាងក្រោមជាបទ នី រតនា បានច្រៀង

២. ខាងក្រោមជាបទ ម៉ៅ ហាជី ច្រៀង

ដោយ៖ ករណីហ្វេុសបុក អូន សី

  • បទវិភាគ ៖”នី រតនា និង ម៉ៅ ហាជី ច្រៀងក្នុងកម្មវិធី Cambodian iDol យប់មិញ” ថាសមហេតុផល ឬ អត់?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: