ឃាត់ខ្លួន​ជនសង្ស័យ​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​៣​នាក់ រួម​ជាមួយ​វត្ថុ​តាង

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ម៉​ន វុ​ធី អធិការរង​ខណ្ឌ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក យឹ​ម សា​រ៉ា​ន់ អធិការ​ខណ្ឌ បាន​ឃាត់ខ្លួន​ជនសង្ស័យ​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​៣​នាក់ ដកហូត​បាន​ថ្នាំ​១១​កញ្ចប់ និង​រថយន្ដ​កូរ៉េ​ដឹក​កម្មករ​១​គ្រឿង ម៉ូតូ​១​គ្រឿង​នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦​នេះ នៅ​ត្រង់​ចំណុច​ដី​ឡូ​តិ៍ ខាងក្រោយ​វត្ត​អង្គ​ត្រគៀត ស្ថិត​ក្នុងភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

លោក ម៉​ន វុ​ធី អធិការ​ង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មេ​ចែកចាយ​នោះ ទី​១-​ឈ្មោះ ឡា​ង រស្មី អាយុ​៤១​ឆ្នាំ ទី​២-​ឈ្មោះ ជឹ​ម រ៉ា អាយុ​២៥​ឆ្នាំ និង​ទី​៣-​ឈ្មោះ ធា រី អាយុ​២៩​ឆ្នាំ ជា​អ្នក​បើករថយន្ដ​ដឹក​កម្មករ​រោងចក្រ​។ ដោយ​ក្នុង​នោះ នគរបាល​ដកហូត​បាន ថ្នាំ​ញៀន​១១​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ កំពត 1C-9423 ព្រមទាំង​រថយន្ដ​មួយ​គ្រឿង​ផង​ដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នាំ​ខ្លួន​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ដ​៕