តើ​អ្នក​គួរ​លុប​លាង​​សម្អាត​មុខ​របស់​អ្នក​មួយ​ថ្ងៃ​ប៉ុន្មាន​ដង​ទើប​ល្អ​?

តើអ្នកលុបលាងមុខរបស់អ្នករាល់ថ្ងៃដែរឬទេ ? តើអ្នកគិតថា អ្នកបានលុបលាងមុខគ្រប់គ្រាន់តែឬទេ? លោកវេជ្ជបណ្ឌិត Terrence Keaney អ្នកជំនាញខាងស្បែក បានណែនាំអ្នកជំងឺបុរសរបស់លោក ឲ្យលុបលាងសម្អាតមុខត្រឹមតែមួយថ្ងៃពីរដងប៉ុណ្ណោះ។

តើ​អ្នក​គួរ​លុប​លាង​​សម្អាត​មុខ​របស់​អ្នក​មួយ​ថ្ងៃ​ប៉ុន្មាន​ដង​ទើប​ល្អ​?

លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា នៅពេលដែលយើងលុបលាងសម្អាតមុខ សាប៊ូដែលយើងប្រើសម្អាតមុខនោះ មិនត្រូវតែសម្អាតចេញនូវសារធាតុខ្លាញ់ និងញើសចេញពីមុខរបស់យើងប៉ុណ្ណោះទេ ថែមទាំងយកចេញនូវតេលិកាដែលមាននៅក្នុងស្បែករបស់យើងផងដែរ ដែលនេះអាចនឹងនាំឲ្យមានផលរំខានគួរឲ្យកត់សម្គាល់។
លោកក៏បានណែនាំឲ្យបុរសៗ កែប្រែនូវទម្លាប់មិនល្អដែលធ្វើការសម្អាតស្បែកខ្លាំងពេក រួមទាំងការដុសសម្អាតខ្លាំងៗលើស្បែកផងដែរ មិនថាជាមុខ ឬក៏ដងខ្លួននោះទេ ព្រោះថាការធ្វើបែបនេះនឹងធ្វើឲ្យស្បែកមានសភាពស្ងួតខ្លាំង ព្រមទាំងមានផលរំខានផ្សេងទៀត។
ដូចនេះអ្វីដែលអ្នកគួរធ្វើក្នុងទម្លាប់ប្រចាំថ្ងៃនោះគឺ នៅពេលព្រឹក អ្នកសម្អាតម្តងបន្ទាប់ពីក្រោកពីគេង ហើយនៅពេលយប់អ្នកសម្អាតម្តងទៀត នៅមុនពេលចូលគេង។ នេះវាមានភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យស្បែករបស់អ្នកមានសុខភាពល្អ ស្អាត និងមិនមានផលរំខានផ្សេងៗដល់ស្បែក។ ម្យ៉ាងទៀត អ្នកក៏ត្រូវលាបនូវក្រេមដែលផ្តល់សំណើមដល់ស្បែកផងដែរ បន្ទាប់ពីអ្នកបានធ្វើឲ្យបាត់បង់សំណើមលើស្បែកដោយការលុបលាងសម្អាត។
យ៉ាងណាក៏ដោយក៏មានករណីលើកលែងដែរ ចំពោះពេលថ្ងៃ។ ប្រសិនបើអ្នកបញ្ចេញសកម្មភាពច្រើននៅពេលថ្ងៃ ដែលធ្វើឲ្យបែកញើស ឬអត់ខ្លាំង នោះអ្នកអាចធ្វើការសម្អាតនៅពេលថ្ងៃនេះ ម្តងទៀតបានផងដែរ។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • តើ​អ្នក​គួរ​លុប​លាង​​សម្អាត​មុខ​របស់​អ្នក​មួយ​ថ្ងៃ​ប៉ុន្មាន​ដង​ទើប​ល្អ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កីឡា
Tags: