“ការ​ពិត​ដ៏​កម្សត់​របស់​ ឈីង ចាំង”​ ​គ្រាន់​តែ​ជា​រឿង​​ប្រឌិត​

កាលពីពេលថ្មីៗនេះ មានវេបសាយក៏ដូចជាទំព័រ Facebook ជាច្រើន បានធ្វើការផ្សព្វផ្សាយនូវអត្ថបទមួយដែលបានប្រើចំណងជើងថា “ការពិតដ៏កម្សត់ដែលអ្នកមិនធ្លាប់ដឹងពីតុក្កតារឿងឈីងចាំង” ដែលបានធ្វើឲ្យប្រិយមិត្តជាច្រើនមានការជឿថា ខ្សែភាពយន្ត ឈីង ចាំង ត្រូវបានដកស្រង់ចេញពីរឿងពិត ដែលមានរឿងរ៉ាវដ៏គួរឲ្យកម្សត់ គឺ ឈីង ចាំង និងប្អូនស្រីបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។

ប៉ុន្តែគ្រប់យ៉ាងដែលវេបសាយ ក៏ដូចជាទំព័រ Facebook ទាំងនោះបានចុះផ្សាយគ្រាន់តែជារឿងប្រឌិត ដែលបានដកស្រង់ចេញពី បរទេសដែលមិនគួរឲ្យទុកចិត្តមួយប៉ុណ្ណោះ។ ជាក់ស្ដែង តួអង្គ ឈីង ចាំង ក៏ដូចជាតួអង្គផ្សេងៗទៀតនៅក្នុងខ្សែភាពយន្ត ឈីង ចាំង ( Crayon Shin Chan) គឺគ្រាន់តែជាតួអង្គដែលកើតឡើងតាមការស្រមៃរបស់អ្នកនិពន្ធលោក Yoshito Usui តែប៉ុណ្ណោះ នេះបើយោងតាមឯកសារដែលបានចងក្រងឡើងនៅក្នុង ។ ប៉ុន្តែអ្វីដែលគួរឲ្យកម្សត់នោះគឺលោក Yoshito Usui បានស្លាប់គឺជារឿងពិត ហើយគ្រប់គ្នាដែលជាអ្នកគាំទ្រខ្សែភាពយន្តនេះនៅតែចងចាំគាត់ជានិច្ច ដោយពួកគេបានហៅគាត់ថា Shin Chan’s Father។

ហើយអ្វីដែលកាន់តែមិនពិតទៅទៀតនោះគឺឃ្លាដែលនិយាយថា “វគ្គចុងក្រោយនៃខ្សែភាពយន្ត Shin Chan គឺតួអង្គ Shin Chan បានស្លាប់ជាមួយប្អូនស្រីរបស់គេដោយគ្រោះថ្នាក់ចរាចរណ៍” ប៉ុន្តែភាពជាក់ស្ដែងវាមិនមានវគ្គបែបនោះទេ ។ Shin Chang ចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ ១៩៩០ ជាមួយនឹងលក្ខណៈជាសៀវភៅរឿងដែលមានទាំងអស់ ៥០ វ៉ុល ដែលប្រជាជនជប៉ុនភាគច្រើនហៅថា Manga។ ក្រោយមកនៅឆ្នា ១៩៩២ វាក៏ត្រូវបានផលិតជាខ្សែភាពយន្តភាគទូរទស្សន៍ ដែលមានទាំងអស់ ៨៩៥ ភាគ។

នៅឆ្នាំ ២០០៨ ខ្សែភាពយន្តភាគ Crayon Shin Chan ក៏បានផ្លាស់ប្ដូរទៅជាភាពយន្តខ្នាតធំវិញម្ដងដែលវាមានទាំងអស់ ៦ វគ្គ ប៉ុន្តែសែស្រឡាយខ្សែភាពយន្តខ្នាតធំ Shin Chan ដែលផលិតក្រោយខែ កញ្ញា ឆ្នាំ ២០០៩ គឺមិនមែនជាស្នាដៃរបស់លោក Yoshito Usui ទៀតទេ តែវាជាស្នាដៃរបស់ក្រុម UY Team ដោយកែចំណងជើងថា New Crayon Shin-chan ក្រោយពីការស្លាប់របស់លោក Yoshito Usui កាលពីថ្ងៃ ១១ ខែកញ្ញា ឆ្នាំ ២០០៩ ។

អានអត្ថបទ ៖ 

ចំណែកវគ្គចុងក្រោយគេនៃសែស្រឡាយ ភាពយន្ត New Crayon Shin-chan ដែលបានចេញផ្សាយជាសាធារណៈក្នុងពេលបច្ចុប្បន្ននេះគឺមានចំណងជើងថា Shin Chan Movie: Robot Dad ដែលបានចេញផ្សាយតាំងពីឆ្នាំ ២០១៥ មកម្លេ៉ះ។

ចំពោះរូបភាពកុមារាដែលត្រូវបានយកមកភ្ជាប់ជាមួយនឹងរូប ឈីង ចាំង គឺមិនមែនជា ឈីង ចាំង ជាមនុស្សពិតអ្វីនោះទេ ប៉ុន្តែរូបក្មេងប្រុសម្នាក់នោះគឺជារូបថតពីក្មេងរបស់សមាជិកក្រុម Teen Top មានឈ្មោះថា Ricky ដែលមានឈ្មោះពិតថា Yoo Changhyun តែប៉ុណ្ណោះ (ប្រភព ៖ ) ចំណែកឯរូបថតស្រ្តីម្នាក់ពាក់អាវក្រហម ពរកូនក្មេងនោះ ជារូបភាពដែលមិនមានប្រភពច្បាស់លាស់នោះទេ ៕

រូបថតកាលពីក្មេងរបស់ Ricky សមាជិកក្រុមចម្រៀង TEEN TOP
រូបថតរបស់ Ricky សមាជិកក្រុមចម្រៀង KPOP TEEN TOP

 

រូបភាពដែលគ្មានប្រភពច្បាស់លាស់

ដូចនេះចាប់ពីពេលនេះទៅយើងខ្ញុំសង្ឃឹមថា ប្រិយមិត្ត នឹងនៅតែរីករាយជាមួយនឹងខ្សែភាពយន្ត ក៏កំប្លែង នេះជាមួយនឹងអារម្មណ៍រីករាយ មិនមែនជាការសោកសៅ កើតទុក្ខត្បិត ជឿលើរឿងប្រឌិត គ្មានប្រភពច្បាស់លាស់តទៅទៀតនោះទេ ៕

ដោយ ៖ ជលស័យ
ឯកសារយោង ៖ , 

  • “ការ​ពិត​ដ៏​កម្សត់​របស់​ ឈីង ចាំង”​ ​គ្រាន់​តែ​ជា​រឿង​​ប្រឌិត​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: