ប្រាក់ឧបត្ថម្ភ​មួយចំនួន​របស់​កម្មក​រ​និយោជិត ត្រូវបាន​លើកលែង​ពន្ធ និពន្ធដោយ : ញ៉ុង​ ហេង       October-06-2016, 10:39 pm         233

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រាក់ឧបត្ថម្ភ​មួយចំនួន​របស់​កម្មក​រ​និយោជិត ត្រូវបាន​លើកលែង​ពន្ធ​រដ្ឋាភិបាល​ប្រកាសថា ប្រាក់​ឧបត្ថម​មួយចំនួន​ដែល​កម្មករ​ជិ​យោ​ជិត​ទទួលបាន​ពី​ការបំពេញ​ការងារ ត្រូវបាន​អនុគ្រោះ​ដោយ​មិន​គិត​បញ្ចូល​ទៅក្នុង​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស និង​មិនមែនជា​កម្មវត្ថុ​នៃ​ពន្ធ​លើ​អត្ថប្រយោជន៍​ទេ​។ នេះ​បើតាម​សារាចរ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​៦​ខែតុលា​នេះ​។​

​សារាចរ​ក្រសួង​សេដ្ឋកិច្ច​ឲ្យ​ដឹងថា ប្រាក់​ឧបត្ថម​មួយចំនួន ទទួល​ការអនុគ្រោះ​ពន្ធ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃ​ចេញ​សារាចរ​នេះ​តទៅ​។ ប្រាក់​ឧបត្ថម​ទាំងនោះ រួមមាន​៖ សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ​, ប្រាក់​ថ្លៃ​បាយ​, មូលនិធិ​បេឡា​សន្តិសុខ​សង្គម ឬ​មូលនិធិ​សុខមាលភាព​សង្គម​, ប្រាក់​ធានារ៉ាប់រង​សុខភាព ឬ​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត ឬ​សុខភាព​, ប្រាក់​ឧ​ត្ថ​ម​ទារក ឬ​ចំណាយ​ទារកដ្ឋាន និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា ឬ​ប្រាក់​បំណាច់​បញ្ឈប់​លែង​ឲ្យ​ធ្វើការ​។​

​ដើម្បី​ទទួលបាន​ការអនុគ្រោះ​ខាងលើ រោងចក្រ សហគ្រាស ត្រូវដាក់​ឯកសារ​ដែល​ជា​គោលនយោបាយ​ឧ​ត្ថ​ម​ដល់​កម្មករនិយោជិតរ​បស់​ខ្លួន សម្រាប់​រយៈពេល​នីមួយៗ​។ នេះ​បើតាម​សារាចរ​ខាងលើ ដែល​ត្រូវដាក់​ឲ្យ​អនុវត្ត​ជំនួស​សារាចរ​ណែនាំ​លេខ ០០២ សហវ ចុះ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៥ ស្ដីពី​ការអនុវត្ត​កាតព្វកិច្ច​កាត់​ទុក​ពន្ធលើប្រាក់បៀវត្ស និង​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម​៕