ប្រាប់​តិច​មើល​រវាង​ Man Utd នឹង​ Man City ប្រិយ​មិត្ត​គិត​ថា​មួយ​ណា​ទទួល​ជ័យជំនះ​នៅ​យប់​នេះ

ក្នុង​រាត្រី​នេះ​នឹង​មាន​ការ​ប្រកួត​ដ៏​ធំ​មួយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ Engish Premier League ដោយ​ក្លឹប​ Manchester United នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្លឹប​ Manchester City ។

ដោយ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទឹក​ដី​ Old Traford របស់​ក្លឹប​ Manchester United ហើយ​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​នៅ​ម៉ោង​៩​នឹង​០៥​នាទី​ (ម៉ោង​នៅ​កម្ពុជា​) ។

ព័ត៌មាន​ទាក់​ទង​នឹង​​កីឡាករ​ ៖

ក្លឹប​ Manchester United មាន​កីឡាករ​របួស​មួយ​ចំនួន​ដូចជា Luke Shaw , Paddy McNair នឹង​ Ashley Young ។

កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​ Man Utd ៖ De Gea; Darmian, Jones, Smalling, Valencia; Herrera, Carrick, Schneiderlin; Martial, Rooney, Mata

ដោយ​ឡែក​ក្លឹប​ Man City ក៏​មាន​បញ្ហា​របួស​កីឡាករ​ផង​ដែរ​ដូចជា Sergio Aguero , David Silva , Fabian Delph នឹង​ Gael Clichy ។

កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​ Man City ៖ Hart; Kolarov, Otamendi, Kompany, Sagna; Fernandinho, Toure; De Bruyne, Sterling, Navas; Bony

ប្រវត្តិ​នៃ​ការ​ជួប​គ្នា​ ៖

-ក្លឹប​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ចំនួន​១៦៨​ប្រកួត​ដោយ​ក្នុង​នោះ​ Man Utd ឈ្នះ​៦៩​ប្រកួត​ Man City ឈ្នះ​៤៩​ប្រកួត​ ខណៈ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​៥០​ប្រកួត

– ក្នុង​ការ​ប្រកួត​១០​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​គឺ​ស៊ុត​បញ្ចូល​ទី​គ្នា​យ៉ាង​ហោច​ណាស់​៤.១​គ្រាប់​ក្នុង​មួយ​ប្រកួត​ ។ ហើយ​ក្នុង​នោះ​ការ​ប្រកួត​ដែល​អស្ចារ្យ​បំផុត​គឺ​ Man City យក​ឈ្នះ​៦​ទល់​នឹង​១​លើ​ក្លឹប​ Man Utd ។

– ក្នុង​ការ​ជួប​គ្នា​៨​ប្រកួត​ចុង​ក្រោយ​ក្លឹប​ Man City ឈ្នះ​៦​ប្រកួត​

ប្រភព ៖ ប្រែសម្រួល ៖ វិចទ័រ

  • ប្រាប់​តិច​មើល​រវាង​ Man Utd នឹង​ Man City ប្រិយ​មិត្ត​គិត​ថា​មួយ​ណា​ទទួល​ជ័យជំនះ​នៅ​យប់​នេះ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កីឡា
Tags: