ប៉ូលីស​៤​នាក់​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​រដ្ឋ​ Texas

មានហេតុការណ៍ការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅទីក្រុង Dallas រដ្ឋ Texas របស់សហរដ្ឋអាមេរិកដោយភ្នាក់ងារប៉ូលីស៤នាក់ត្រូវបានបាត់បង់ជីវិតក្រោយការលបបាញ់ប្រហារដោយពីខ្មាន់កាំភ្លើងតាមរយៈកាំភ្លើង Snip  ។

យ៉ាងណាហេតុការណ៍នេះបានកើតឡើងអំឡុងពេលមានការតវ៉ារបស់ហ្វូងបាតុករតវ៉ាពាក់ព័ន្ធនឹងមូលហេតុដែលប៉ូលីសបានបាញ់សម្លាប់បុរសស្បែកខ្មៅ២នាក់គឺ Alton Sterling និង Philando Castile ។ ដោយ Stering ត្រូវបានប៉ូលីសបាញ់សម្លាប់កាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Baton Rouge ខណៈប៉ូលីសបានអះអាងថាបុរសរូបនោះបានគំរាមអ្នកលក់ទំនិញម្នាក់ ។ ដោយឡែក Castile ត្រូវបានប៉ូលីសបាញ់សម្លាប់នៅថ្ងៃពុធនៅក្នុងទីក្រុងមីនីសូតា ។

ហេតុផលចម្បងដែលធ្វើមានការតវ៉ាខ្លាំងពាក់ព័ន្ធនឹងការបាញ់សម្លាប់បុរសស្បែកខ្មៅ២នាក់នោះពីក្រោយមិត្តស្រីរបស់ Castile បានធ្វើការ Live Video តាមរយៈ Facebook ខណៈនាងបានបញ្ជាក់ថាមិត្តប្រុសនាងគ្រាន់តែងចង់ដកប័ណ្ណសិទ្ធប្រើប្រាស់អាវុធឲ្យប៉ូលីសឆែកស្រាប់តែត្រូវប៉ូលីសបាញ់លើគេតែម្ដង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ប៉ូលីស​៤​នាក់​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​រដ្ឋ​ Texas已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កីឡា
Tags: