ក្រោយ​ប្រកួត​ស្មើ​ជាមួយ​ Man Utd ខ្សែ​ការពារ​ដ៏​ល្អ​មួយ​រូប​របស់​ Chelsea របួស​ធ្ងន់​រហូត​អាច​ត្រូវ​សម្រាក​កន្លះ​ឆ្នាំ​

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ក្នុង​ការ​ប្រកួត​ដែល​ក្លឹប​តោ​ខៀវ​ Chelsea បាន​បញ្ចប់​ត្រឹម​លទ្ធផល​១​ទល់​នឹង​១​ជាមួយ​ក្លឹប​បិសាច​ក្រហម​ Manchester United បាន​ធ្វើ​ឲ្យ​ខ្សែ​ការ​ពារ​មួយ​រូប​របស់​ Chelsea គឺ​កីឡាករ​ Kurt Zouma បាន​រង​របួស​ធ្ងន់​ធ្ងរ​ ។

ដោយ​ក្នុង​ការ​ប្រកួត​នោះ​កីឡាករ​ Kurt Zouma ត្រូវ​ប្ដូរ​ចេញ​ពី​នៅ​នាទី​៥៩​ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​មួយ​រូប​របស់​ក្លឹប​ Manchester United ។ ហើយ​ក្រោយ​ការ​ពិនិត្យ​ពី​ក្រុម​គ្រូ​ពេទ្យ​បាន​បង្ហាញ​ថា​កីឡាករ​ Zouma រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឲ្យ​គេ​អាច​នឹង​ត្រូវ​សម្រាក​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ណាស់​៦​ខែ​ដើម្បី​ព្យាបាល​របួស​ឲ្យ​ជា​សះ​ស្បើយ​ ដែល​នេះ​មាន​ន័យ​ថា​គេ​អាច​ខក​ខាន​ប្រកួត​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង​ ។

គួរ​បញ្ជាក់​ថា​ខ្សែ​ការពារ​រូប​នេះ​អាច​ចាត់​ទុក​ថា​ជា​ខ្សែ​ការពារ​ដ៏​ល្អ​របស់​ក្លឹប​ Chelsea ដោយ​នៅ​រដូវ​កាល​នេះ​គេ​បាន​ចូល​លេង​រហូត​ដល់​ទៅ​៣២​ប្រកួត​ក្នុង​នោះ​ក៏​អាច​រក​បាន​២​គ្រាប់​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ក្រោយ​ប្រកួត​ស្មើ​ជាមួយ​ Man Utd ខ្សែ​ការពារ​ដ៏​ល្អ​មួយ​រូប​របស់​ Chelsea របួស​ធ្ងន់​រហូត​អាច​ត្រូវ​សម្រាក​កន្លះ​ឆ្នាំ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:វីដេអូ
Tags: