រូប​សំណាក​របស់​លោក​ប្រធាន​ ម៉ៅ​​ ម៉ៅសេទុង​ មេ​ដឹក​នាំ​ចិន​កុម្មុយនិស្ត​​ដំបូង​គេ​ លេច​​ឡើង​នៅ​ក្នុង​វាល​ស្រែ​ដាច់​ស្រយាល​នៃ​ខេត្ត​ Henan

នៅ​ក្នុង​វាល​ស្រែ​ដាច់​ស្រយាល​នៃ​ភូមិ​មួយ​ក្នុង​ក្រុង​ Tongxu ខេត្ត​ Henan ​ប្រទេស​ចិន​ មាន​ការ​សាង​សង់​រូប​សំណាក​របស់​លោក​ ម៉ៅសេទុង​ ដែល​បាន​សាង​សង់​ជិត​រួច​រាល់​ហើយ​។ រូប​សំណាក​នេះ​ មាន​កម្ពស់​ ១២១​ ហ្វូត ដែល​​ប្រហែល​នឹង​​ ៣៦ ម៉ែត្រ មាន​លាប​ពណ៌​មាស អង្គុយ​លើ​កៅអី​ដាក់​ដៃ​ទាំងពីរ​លើ​ភ្លៅ​ ហើយ​ភ្នែក​សម្លឹង​មើល​ទៅ​វាល​ស្រែ ។​ ជាមួយ​គ្នា​នេះ​​ ក៏​មាន​រូប​សំណាក​ក្បាល​របស់​លោក​នៅ​លើ​ដី​ក្បែរ​នោះ​ដែរ​ ។

រូប​សំណាក​របស់​លោក​ប្រធាន​ ម៉ៅ​​ ម៉ៅសេទុង​ មេ​ដឹក​នាំ​ចិន​កុម្មុយនិស្ត​​ដំបូង​គេ​ លេច​​ឡើង​នៅ​ក្នុង​វាល​ស្រែ​ដាច់​ស្រយាល​នៃ​ខេត្ត​ Henan

រូប​សំណាក​នេះ​ ត្រូវ​បាន​កសាង​ឡើង​ក្រោម​ការ​ឧបត្ថម្ភ​របស់​អ្នក​ជំនួញ​ក្នុង​តំបន់​នោះ​ពីរ​រូប​ និង​អ្នក​ភូមិ​ផង​ដែរ​ ដែល​ចំណាយ​អស់​ទឹក​ប្រាក់​​ ៣​ លាន​ យ័ន ប្រហែល​នឹង​ ៤៦០,០០០ ដុល្លា​ ។

គួរ​បញ្ជាក់​ថា​​ ការ​កសាង​រូប​សំណាក​របស់​លោក​ប្រធាន​ ម៉ៅសេទុង​ នៅ​លើ​ទឹក​ដី​ខេត្ត​ Henanនេះ​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ផង​ដែរ​ ត្បិតថា​ ​ខេត្ត​ Henan គឺ​ជា​ទឹក​ដី​ដែល​ទទួល​រង​គ្រោះ​ពី​គ្រោះ​​ទុរភិក្ស​ធ្ងន់ធ្ងរ​ជាង​គេ ក្នុង​អំឡុង​ពេល​ប្រទេស​ចិន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ។

រូប​សំណាក​របស់​លោក​ប្រធាន​ ម៉ៅ​​ ម៉ៅសេទុង​ មេ​ដឹក​នាំ​ចិន​កុម្មុយនិស្ត​​ដំបូង​គេ​ លេច​​ឡើង​នៅ​ក្នុង​វាល​ស្រែ​ដាច់​ស្រយាល​នៃ​ខេត្ត​ Henan

  • រូប​សំណាក​របស់​លោក​ប្រធាន​ ម៉ៅ​​ ម៉ៅសេទុង​ មេ​ដឹក​នាំ​ចិន​កុម្មុយនិស្ត​​ដំបូង​គេ​ លេច​​ឡើង​នៅ​ក្នុង​វាល​ស្រែ​ដាច់​ស្រយាល​នៃ​ខេត្ត​ Henan已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: