Xiaomi បញ្ចេញ​Mi 5​ប្រជែងSamsung រួម​ទាំង​តម្លៃ​ធូរ​ថ្លៃ​ទៀត​ផង

​នៅ​ក្នុង​ព្រឹត្តិការណ៍WMC 2016 នេះ​ក្រុមហ៊ុន​ស្មាតហ្វូន​ស្ទើរ​តែ​ទាំង​អស់​នាំ​គ្នា​សម្រុក​ចេញ ផលិតផល​កំពូល​ៗ​របស់​ខ្លួន​ប្រណាំង​ប្រជែង​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំ​ទ្រ​រៀង​ៗ​​​ខ្លួន​។​​ប៉ុន្មាន​ថ្ងៃ​នេះ​មនុស្ស​ម្នា​នាំ​គ្នា​ឈ្លក់​វង្វេង​នឹង​ជំនាន់​ថ្មី និង​លំដាប់​​កំពូល​របស់​Samsung គឺ​Galaxy S7និង​G5 របស់​LG។​ប៉ុន្តែ​ម្សិល​មិញ​នេះXiaomi ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​កំពូល​របស់​ចិន​ក៏​បាន​បង្ហាញ ជំនាន់​ថ្មី​នៃ​ស្មាតហ្វូន​របស់​ខ្លួន​​ដែរ។​Xiaomi Mi 5 ស្នង​តំណែង​ពី Mi 4 ដែល​បាន​បង្ហាញខ្លួន​កាល​ពី ១៨​ខែ​មុន។Mi 5 មាន​អេក្រង់​ទំហំ​5.15​អ៊ីញ​ធំជាង​Galaxy S7របស់​Samsung បន្តិច​ ហើយ​វា​ក៏​បាន​បំពាក់​មក​ជាមួយ​បន្ទះChip Snapdragon 820​ រ៉េម​ 4GB និង​ម៉េមួរី 128 GB រួម​ជាមួយ​ថាមពល​ថ្ម​3000 mAh ផង​ដែរ។ចំពោះ​រូប​រាង​របស់​វា​វិញ​បើ​យើង​មើល​ពី​ក្រោយ​Mi 5 ស្រដៀង​ទៅនឹង​Galaxy Note 5 និង​S7 ដែរ​ដោយ​វា​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​គែម​ខាង​ក្រោយ​រាង​កោង​បន្តិច​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចាប់​កាន់​។

Xiaomi បញ្ចេញ​Mi 5​ប្រជែងSamsung រួម​ទាំង​តម្លៃ​ធូរ​ថ្លៃ​ទៀត​ផង

ជាមួយ​គ្នា​នេះ​វា​ក៏ បំពាក់​មក​ជាមួយ​កាមេរ៉ា​16 MP និង​ដំណើរ​ការ​ដោយ​Android 6.0 Marshmallow ចេញ​ពី​ប្រអប់​ស្រាប់​តែម្ដង។Mi 5 នឹង​ចាប់​ផ្ដើម​ដាក់​លក់​នា​ថ្ងៃ​ទី​១​ខែ មិនា​ខាង​មុន​នេះ​ជាមួយ​តម្លៃ​៣៥៤​ដុល្លារ​សម្រាប់​ម៉ូដែល​128 GB និង​262 ដុល្លារ​សម្រាប់​32 GB។​យើង​សង្កេត​ឃើញ​ថា​Xiaomi នៅ​តែ​​ផ្ដោត​សំខាន់​ទៅ​លើ​តម្លៃ​ដដែល​បើ​ទោះ​ជា​ស្មាតហ្វូន​របស់​ខ្លួន​មាន​លក្ខណៈ​សម្បត្តិ​អាច​ប្រកួត​ប្រជែង​ជាមួយ​ស្មាតហ្វូន​តម្លៃ​ក្បែរ​មួយ​ពាន់​របស់​ក្រុមហ៊ុន​ដទៃ​យ៉ាង​ណា​ក្ដី​។​ទោះ​យ៉ាង​ណា​ចំណុច​នេះ​ហើយ​បាន​ធ្វើ​អោយ​Xiaomi ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ឆាប់​រហ័ស​ជា​ពិសេស​នៅ​ប្រទេស​ចិន​តែ​ម្ដង។​

Xiaomi បញ្ចេញ​Mi 5​ប្រជែងSamsung រួម​ទាំង​តម្លៃ​ធូរ​ថ្លៃ​ទៀត​ផង

ចំពោះ​Mi 5 មាន​៣​ពណ៌​អោយ​ជ្រើស​រើស​ផង​ដែរ​គឺ​ខ្មៅ​ ស​ និង​មាស ហើយ​សម្រាប់​ការ​លក់​ក្នុង​ប្រទេស​យើង​ប្រហែល​ជា​មាន​តម្លៃ​ថ្លៃ​ជាង​តម្លៃ​ខាង​លើ​បន្តិច​ហើយ​ក៏​មិន​ដឹង​ថា​ពេល​ណា​វា​មាន​លក់​នោះ​ដែរ​ដោយ​សារ​តែ​យើង​មិន​ទាន់​ឃើញ​មាន​ក្រុមហ៊ុន ណា​ចេញ​មុខ​នាំ​ចូល​វា​ផ្ដាច់​មុខ​ដូច​Samsung LG និង​Huawei នៅ​ឡើយ​៕

Xiaomi បញ្ចេញ​Mi 5​ប្រជែងSamsung រួម​ទាំង​តម្លៃ​ធូរ​ថ្លៃ​ទៀត​ផង

ប្រភព​​​​ ៖ 

​​​​​​​​​​​​ប្រែសម្រួល​​​​​​​ ៖​ Leng Kim

  • Xiaomi បញ្ចេញ​Mi 5​ប្រជែងSamsung រួម​ទាំង​តម្លៃ​ធូរ​ថ្លៃ​ទៀត​ផង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ចំនេះដឹង
Tags: