៩ ចំណុច​ដែល​បញ្ជាក់​ថា​គេ​ពិត​ជា​ដៃ​គូរ​ស្នេហា​ដ៏​ល្អ​របស់​អ្នក​

ការ​ស្វែង​រក​មនុស្ស​ម្នាក់​មក​ធ្វើ​ជា​ដៃ​គូរ​ពិត​ជា​ងាយ​ស្រួល​ ប៉ុន្តែ​ការ​ដែល​រក​មនុស្ស​ម្នាក់​ដែល​អាច​ស្រលាញ់​យើង​ពិត​ប្រាកដ​ទើប​ជា​ការ​លំបាក។ ពេល​ខ្លះ​យើង​អាច​នឹង​ចោទ​សួរ​ខ្លួន​ឯង​ថា​តើ​ម្នាក់​នោះ​គឺ​ពិត​ជា​ដៃ​គូរ​ដែល​យើង​ស្វែង​រក​ពិត​ប្រាកដ​ឬ​យ៉ាង​ណា?​

ពិត​ណាស់​យើង​ប្រាកដ​ជា​អាច​ស្វែង​រក​ចម្លើយ​បាន​តាម​រយៈ​អារម្មណ៍​របស់​យើង​ផ្ទាល់​ ប្រសិន​បើ​យើង​អាច​ដឹង​ពី​វិធី​នៃ​ការ​ស្វែង​យល់​ពី​វា​នោះ។ ខាង​ក្រោម​គឺ​ជា​ចំណុច​ទាំង​ ៩ ដែល​អ្នក​អាច​ធ្វើ​ការ​ស្វែង​រក​ចម្លើយ​បាន ៖

១.​ គេ​គួរ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត

នៅ​ពេល​ដែល​អ្នក​ជួប​នឹង​រឿង​ស្មុគ​ស្មាញ​ រឿង​មិន​សប្បាយ​ចិត្ត​ជា​ច្រើន​ ហើយ​អ្នក​ពិត​ជា​មិន​អាច​ស្វែង​រក​នូវ​ហេតុផល​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ប្រសើរ​បាន​ ប៉ុន្តែ​គេ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សើច​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​បាន។

២. គេ​គួរ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​រំជួល​ចិត្ត​នៅ​ក្នុង​ជីវិត

គេ​ធ្វើ​ឲ្យ​យើង​ទន្ទឹង​ចាំ​នូវ​រឿង​ដ៏​ភ្ញាក់​ផ្អើល​ជា​ច្រើន​ដែល​យើង​មិន​ធ្លាប់​បាន​គិត​។​ គេ​​ធ្វើ​ឲ្យ​យើង​ចាប់​ផ្ដើម​សម្លឹង​មើល​ឃើញ​ពិភព​លោក​ដោយ​ភាព​ពេញ​ចិត្ត​ និង​ពោរ​ពេញ​ដោយ​ក្ដី​សង្ឃឹម។​ គេ​ធ្វើ​ឲ្យ​យើង​រំភើប​នឹង​ការ​បើក​ភ្នែក​សម្លឹង​មើល​ថ្ងៃ​ថ្មី​ ព្រម​ទាំង​រីករាយ​ក្នុង​ការ​ចំណាយ​ពេល​វេលា​មួយ​ថ្ងៃៗ​ជាមួយ​នឹង​គេ។

៣. គេ​គួរ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់

វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ស្វែង​រក​មនុស្ស​ដែល​ត្រឹម​ត្រូវ​ និង​ល្អ​សម្រាប់​យើង​ ដើម្បី​ចែក​រំលែក​ជីវិត​របស់​យើង​ជាមួយ​គេ​ព្រោះ​ថា​បើ​មនុស្ស​ម្នាក់​ជា​បុគ្គល​ដ៏​ល្អ​ម្នាក់​គេ​នឹង​អាច​ជួយ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​មនុស្ស​ដ៏​ល្អ​ម្នាក់​ដែរ។ នេះ​មិន​មែន​មាន​ន័យ​ថា​គេ​នឹង​កែ​ប្រែ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ទេ​ ប៉ុន្តែ​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​​បាន​មើល​ឃើញ​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន​ដែល​ខ្លួន​មិន​ដែល​ដឹង​ ហើយ​ស្កប់​ស្កល់​នឹង​អ្វី​ដែល​ខ្លួន​ឯង​កំពុង​តែ​មាន។

៤. គេ​គួរ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សុវត្ថិភាព

អារម្មណ៍​សុវត្ថិភាព​គឺ​ជា​អារម្មណ៍​មួយ​ដែល​ដៃ​គូរ​ម្នាក់​តែង​តែ​ចង់​បាន​ពី​ដៃ​គូរ​ម្ខាង​ទៀត​។​ ពិសេស​នារី​ៗ​តែង​តែ​ត្រូវ​ការ​ ការ​ការ​ពារ ការ​យក​ចិត្ត​ទុក​ដាក់​ពី​ដៃ​គូរ​របស់​គេ​ ហើយ​អាច​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​ពិភព​លោក​នេះ​គ្មាន​គ្រោះ​ថ្នាក់​ឡើយ​សម្រាប់​នាង​ដរាប​ណា​នាង​មាន​បុគ្គល​ម្នាក់​នេះ​ជា​ដៃ​គូរ។

៦. គេ​ផ្ដល់​ឲ្យ​អ្នក​នូវ​ភាព​ក្លាហាន

ដៃ​គូរ​របស់​អ្នក​គួរ​តែ​ជួយ​ឲ្យ​អ្នក​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​មុខ​នឹង​ហានិភ័យ​នានា ។ គេ​នឹង​លើក​ទឹក​ចិត្ត​អ្នក​ តាម​រយៈ​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​ថា​អ្នក​ប្រាកដ​ជា​អាច​ធ្វើ​រឿង​នេះ​បាន​។​ ទោះ​បី​ជា​អ្នក​ជា​មនុស្ស​មាន​បទពិសោធន៍​ច្រើន​ មាន​ភាព​ឆ្លាតវៃ​ ធ្លាប់​មាន​ភាព​ក្លាហាន​ មាន​មហិច្ឆតា​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ប្រសិន​បើ​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ចាំ​បាច់​នោះ​អ្នក​ប្រាកដ​ជា​មិន​ងាយ​ស្រួល​ឡើយ​ក្នុង​ការ​សម្រេច​ចិត្ត​ថា​គួរ​ធ្វើ​បែប​ណា បើ​សិន​ជា​អ្នក​មិន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​ដៃ​គូរ​របស់​អ្នក​នោះ។

៧. គេ​គួរ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​នឹង​រូបរាង​របស់​អ្នក

ពិត​ណាស់​មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ពេញចិត្ត​នឹង​រូបរាង​របស់​គេ​ទេ​ គេ​តែង​តែ​អន់​ចិត្ត​នឹង​ផ្នែក​ខ្លះ​នៃ​រាង​កាយ​ដូច​ជា​កម្ពស់​ សម្បុរ ទម្រង់​មុខ ជាដើម។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ដៃ​គូរ​ដែល​ល្អ​សម្រាប់​អ្នក​គេ​តែង​តែ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​មោទនភាព​ចំពោះ​រូបរាង​ខ្លួន​ឯង​ទោះ​ជា​វា​អាច​នឹង​ពិបាក​បន្តិច​ក្ដី។

៨. គេ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ជា​មនុស្ស​ដែល​មាន​សំណាង​ណាស់

គេ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អស្ចារ្យ​ជាង​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ទៅ​ទៀត​ដែល​មាន​មនុស្ស​ដូច​ជា​គេ​នៅ​ក្បែរ​ខ្លួន។

៩. គេ​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​ជា​និច្ច​កាល

នៅ​ពេល​ដែល​យើង​ស្រលាញ់​អ្នក​ណា​ម្នាក់​ ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​យើង​តែង​តែ​បារម្ភ​ពី​សុខ​ទុក្ខ​របស់​គេ​គ្រប់​ពេល​វេលា​ ជា​ពិសេស​នោះ​គឺ​នៅ​ពេល​ដែល​យើង​មិន​អាច​មាន​វិធី​ក្នុង​ការ​ទំនាក់​ទំនង​ទៅ​គេ​ដូចជា​ទូរស័ព្ទ​អស់​ថ្ម ឬ​គ្មាន​សេវា​ជាដើម៕

អត្ថបទ ៖ កញ្ញា

រក្សាសិទ្ធដោយ  © CAMBOMAG.

  • ៩ ចំណុច​ដែល​បញ្ជាក់​ថា​គេ​ពិត​ជា​ដៃ​គូរ​ស្នេហា​ដ៏​ល្អ​របស់​អ្នក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ចំនេះដឹង
Tags: