តើ​ល្អ​មិន​ល្អ​បើ​ខ្សែ​ប្រយុទ្ធ​ដែល​ក្លឹប​ជា​ច្រើន​ចង់​បាន​រូប​នេះ​ចង់​បន្ត​នៅ​ជាមួយ​ Real Madrid ?

ក្លឹប Real Madrid នឹងនាំយកខ្សែប្រយុទ្ធអេស្ប៉ាញគឺកីឡាករ Alvaro Morata ដែលផ្លាស់ទៅលេងនៅ Juventus កាលពី២ឆ្នាំមុនឲ្យត្រលប់មកកាន់ទឹកដី Santiago Bernabeu ប្រទេសអេស្ប៉ាញវិញ ។

ជាការពិតក្លឹប Juventus គ្មានបំណងក្នុងការលក់ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនោះទេក៏ប៉ុន្តែក្នុងកុងត្រានៃការទិញកីឡាករ Morata កាលពីឆ្នាំ២០១៤ក្នុងតម្លៃប្រមាណ២០លានអឺរ៉ូ ក្លឹបទាំង២មានកិច្ចសន្យាពិសេសគឺ Real Madrid អាចទិញយកកីឡាកររូបនេះមកវិញពេលណាក៏បាន តែយ៉ាងណា Juventus មិនព្រមចំណាយលុយច្រើនក្នុុងការទិញរូបគេទៅវិញឡើយព្រោះពួកគេមានខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូបគឺកីឡាករ Paulo Dybala  ។

ដោយឡែកបច្ចុប្បន្នក្នុងនាមជាកីឡាកររបស់ Real Madrid កីឡាករ Morata ត្រូវបានក្លឹបជាធំជាច្រើនដូចជា Chelsea , Man Utd និង Arsenal ជាដើមសុទ្ធតែគ្រោងចំណាយលុយច្រើនក្នុងការទិញរូបគេទៅក្របខណ្ឌ English Premier League ។

តែយ៉ាងណាតាមប្រភពពី The Goal បានឲ្យដឹងថាកីឡាករ Alvaro Morata ទំនងជាចង់បន្តលេងនៅក្លឹប Real Madrid ក្នុងនាមជាខ្សែប្រយុទ្ធទី២បន្ទាប់ពី Benzema ខណៈខ្សែប្រយុទ្ធមួយរូបទៀតគឺ Jese Rodriguez ដែលធ្លាប់ជាជម្រើសទី២កន្លងមកនឹងត្រូវក្លឹប Espanyol ខ្ចីជើងបណ្ដោះអាសន្ន ។

សូមបញ្ជាក់ថាក្នុងការស្នាក់នៅ២ឆ្នាំជាមួយ Juventus កីឡាករ Morata បានបង្ហាញខ្លួនចំនួន៩៣ប្រកួតហើយក្នុងនោះគេស៊ុតបញ្ចូលទីចំនួន២៧គ្រាប់ ។ ហើយថ្មីនេះគេកំពុងធ្វើគ្រប់គ្នាចាប់អារម្មណ៍រូបគេនៅក្នុងព្រឹត្តិការណ៍ Euro 2016 ដោយគេបានស៊ុតបញ្ចូលទីបាន២គ្រាប់ពេលអេស្ប៉ាញឈ្នះ៣ទល់នឹង០លើទួគី ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • តើ​ល្អ​មិន​ល្អ​បើ​ខ្សែ​ប្រយុទ្ធ​ដែល​ក្លឹប​ជា​ច្រើន​ចង់​បាន​រូប​នេះ​ចង់​បន្ត​នៅ​ជាមួយ​ Real Madrid ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ចំនេះដឹង
Tags: