ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

យើង​ទាំង​អស់​គ្នា​បាន​រៀន និង​យល់​ដឹង​ពី​ព័ត៌មាន ដែល​មាន​ប្រយោជន៍​ជា​ច្រើន តាម​រយៈ​ការ​មើល​ខ្សែភាពយន្ត។ ឧទាហរណ៍​ដូច​ជា របៀប​បាញ់​ប្រហារ​ត​ទល់​ជាមួយ​សត្រូវ និង​គន្លឹះ​ផ្សេង​ទៀត​ជា​ដើម។ ប៉ុន្តែ នៅ​ក្នុង​ខ្សែភាពយន្ត បាន​បំភាន់​យើង​ច្រើន​ណាស់ ដោយ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ មាន​ការ​កុហក​ជាច្រើន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខ្សែភាពយន្ត តែ​អាច​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់ ថា​វា​ពិត​ជា​មាន ឬ​អាច​កើតឡើង​មែន។

 

ចង់​ដឹង​ថា ការ​កុហក​នោះ​​មាន​អ្វី​ខ្លះ និង​ការ​ពិត​យ៉ាង​ណា ទៅ​តាម​ដាន​ទាំង​អស់​គ្នា៖

 

១)

ក្នុង​ខ្សែ​ភាព​យន្ត៖ បេះដូង​ដែល​ឈប់​លោត អាច​ធ្វើ​ឲ្យ​លោត​ឡើង​វិញ​បាន ដោយ​ប្រើ​ឧបករណ៍​ឆក់

ការ​ពិត៖ នៅ​ពេល​ដែល​បេះដូង​ឈប់​លោត ឧបករណ៍​ឆក់​មិន​អាច​ជួយ​វា​ឲ្យ​លោត​ឡើង​វិញ​បាន​ឡើយ

 

ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

 

២)

ក្នុង​ខ្សែ​ភាព​យន្ត៖ ថ្លាំ​សន្លប់ ធ្វើ​ឲ្យ​មនុស្ស​សន្លប់​បាត់​ស្មារតី រហូត​ដល់ ២-៣​ម៉ោង ភ្លាមៗ

ការ​ពិត៖ យ៉ាង​ហោច​ណាស់​ក៏ ៥នាទី​ដែរ ទើប​មនុស្ស​នោះ​ទទួល​ឥទ្ធិពល​ពី​ជាតិគីមី​នៃ​ថ្នាំ ហើយ​សន្លប់​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ

 

ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

 

៣)

ក្នុង​ខ្សែ​ភាព​យន្ត៖ ប៉ូលិស​អាច​ចាប់ ឬ​តាម​ដាន​ការ​សន្ទនា​តាម​ទូរសព្ទ​មួយ ក្នុង​រយៈពេល​ត្រឹមតែ​១​នាទី

ការ​ពិត៖ ការ​ចាប់ ឬ​តាម​ដាន​ការ​សន្ទនា​តាម​ទូរសព្ទ​មួយ ត្រូវ​ចំណាយ​ពេល ១​ម៉ោង

 

ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

 

៤)

ក្នុង​ខ្សែ​ភាព​យន្ត៖ ដំណើរ​ធ្វើ​កោសល្យវិច័យ អាច​ផ្តល់​ចម្លើយ​ទៅ​គ្រប់​សំនួរ ហើយ​ថែម​ទាំង​អាច​ដោះស្រាយ​បទឧក្រិដ្ឋ​មួយ​ទៀត​ផង

ការ​ពិត៖ ដំណើរ​ធ្វើ​កោសល្យវិច័យ អាច​ត្រឹមតែ​ជួយ​ប្រមូល​ភ័ស្តុតាង​ប៉ុណ្ណោះ

 

ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

 

៥)

ក្នុង​ខ្សែ​ភាព​យន្ត៖ អ្នក​ត្រូវ​រង់ចាំ ២៤​ម៉ោង ទើប​អាច​ប្តឹង​ប៉ូលិស ស្វែង​រក​មនុស្ស​ដែល​កំពុង​បាត់​ខ្លួន​បាន

ការ​ពិត៖ ប្រសិន​បើ​អ្នក​ដឹង​ច្បាស់ និង​ព្រួយ​បារម្ភ​ខ្លាំង អ្នក​គួរ​ប្តឹង​ប៉ូលិស​ភ្លាម

 

ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

 

៦)

ក្នុង​ខ្សែ​ភាព​យន្ត៖ អ្នក​លង់​ទឹក តែង​ស្រែក​ហៅ​ឲ្យ​គេ​ជួយ​ខ្លាំងៗ និង​លើក​ដៃ​ទាំង​២​ឡើង​លើ

ការ​ពិត៖ វា​ពិបាក​ក្នុង​ការ​សម្គាល់​ឃើញ មនុស្ស​លង់​ទឹក​ណាស់

 

ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

 

៧)

ក្នុង​ខ្សែ​ភាព​យន្ត៖ បាញ់​កាំភ្លើង​២ដើម ក្នុង​ពេល​តែ​មួយ មើល​ទៅ​ពិត​ជា​អស្ចារ្យ​ណាស់

ការ​ពិត៖ ការ​តម្រង់​គោលដៅ​២ ក្នុង​ពេល​តែ​មួយ គឺ​ពិបាក​នឹង​ទៅ​រួច​ខ្លាំង​ណាស់

 

ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

 

៨)

ក្នុង​ខ្សែ​ភាព​យន្ត៖ កាណុង​ត​កាំភ្លើង ធ្វើ​ឲ្យ​កាំភ្លើង​បាញ់​មិន​លឺ​សម្លេង

ការ​ពិត៖ កាណុង​ត​កាំភ្លើង គ្រាន់តែ​អាច​ជួយ​កាត់​បន្ថយ​សម្លេង​បាញ់​ប៉ុណ្ណោះ ប៉ុន្តែ​វា​នៅ​តែ​អាច​ស្តាប់​លឺ​ដដែល

 

ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

 

៩)

ក្នុង​ខ្សែ​ភាព​យន្ត៖ គ្រាប់​កាំភ្លើង​អាច​បាញ់​បំបែក​មេសោ​បាន

ការ​ពិត៖ ខ្នោះ​មេសោ ក្រាស់ និង​ផលិត​ពី​ដែក ដូច្នេះ​គ្រាប់​កាំភ្លើង​តូច មិន​អាច​បំបែក​វា​បាន​ឡើយ

 

ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

 

១០)

ក្នុង​ខ្សែ​ភាព​យន្ត៖ អ្នក​អាច​និយាយ​ឆ្លើយឆ្លង និង​ស្តាប់​លឺ​គ្នា នៅ​ពេល​ហក់​ឆ័ត្រយោង​ពី​ទី​ខ្ពស់

ការ​ពិត៖ ខ្យល់​ធ្វើ​ដំណើរ​ប៉ះ​ត្រចៀក​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ស្តាប់​សម្លេង​អ្វី​ក៏​មិន​លឺ​ដែរ

 

ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

 

១១)

ក្នុង​ខ្សែ​ភាព​យន្ត៖ កៃ​គ្រាប់​បែក​ដៃ អាច​ប្រើ​ធ្មេញ​ខាំ​ចេញ​បាន

ការ​ពិត៖ កៃ​គ្រាប់​បែក​ដៃ មិន​អាច​ប្រើ​ធ្មេញ​ខាំ​ចេញ​បាន​ឡើយ

 

ការ​កុហក​ទាំង​១១ នៅ​ក្នុង​ខ្សែភាពយន្ត ធ្វើ​ឲ្យ​យើង​ជឿ​ដល់​សព្វ​ថ្ងៃ

 

ប្រែសម្រួល ៖ សេង ឡុង

ប្រភព ៖ brightside