ដឹង​អត់​ថា Yang Mi ធ្លាប់​សម្ដែង​ក្នុង​រឿង “កំពូល​អ្នក​សុំទាន” របស់​ទិន​ហ្វី​តាំង​ពី​អាយុ​៤​ឆ្នាំ?

ធ្លាប់​មាន​ឱកាស​សហការ​ជាមួយ​ស្ដេច​កំប្លែង​ទិនហ្វី តែ​តារា​សម្ដែង​ស្រស់​ស្អាត Yang Mi បែរ​ជា​មិន​ចងចាំ​អ្វី​ទាំង​អស់​ទាក់ទង​នឹង​តួអង្គ​របស់​ខ្លួន​ក្នុង​ភាពយន្ត “King of Beggars”។

 

ដឹង​អត់​ថា Yang Mi ធ្លាប់​សម្ដែង​ក្នុង​រឿង “កំពូល​អ្នក​សុំទាន” របស់​ទិន​ហ្វី​តាំង​ពី​អាយុ​៤​ឆ្នាំ?

 
តារា​សម្ដែង​កំប្លែង​ហុងកុង Stephen Chow បាន​រក​ឃើញ និង​ធ្វើ​ឲ្យ​សិល្ប​ការិនី​ជា​ច្រើន​រូប​បាន​ល្បី​ឈ្មោះ​ក្រោយ​ពេល​ចូល​សម្ដែង​ក្នុង​រឿង​របស់​ខ្លួន។ ស្រី​ស្អាត​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ក្រោយ​សហការ​ជាមួយ​តួ​រឿង “និស្សិត​ផ្ដាច់​សង្ខារ” មាន​ដូច​ជា៖ Athena Chu, Karen Mok និង​ចុងក្រោយ​នេះ​គឺ​ទេព​មច្ឆា Lam Yun។ យ៉ាងណាក៏ដោយ មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា តារា​សម្ដែង​ល្បី​ឈ្មោះ Yang Mi ក៏​ធ្លាប់​ជា​តារា​ស្រី​ដែល​បាន​សហការ​ជាមួយ​ស្ដេច​កំប្លែង​ហុងកុង​ដែរ។

 

ដឹង​អត់​ថា Yang Mi ធ្លាប់​សម្ដែង​ក្នុង​រឿង “កំពូល​អ្នក​សុំទាន” របស់​ទិន​ហ្វី​តាំង​ពី​អាយុ​៤​ឆ្នាំ?

 

ដឹង​អត់​ថា Yang Mi ធ្លាប់​សម្ដែង​ក្នុង​រឿង “កំពូល​អ្នក​សុំទាន” របស់​ទិន​ហ្វី​តាំង​ពី​អាយុ​៤​ឆ្នាំ?

 
នៅ​ពេល​មាន​អាយុ​ទើប​តែ​៤​ឆ្នាំ ម្ដាយ​កូន​១​រូប​នេះ​ត្រូវ​បាន Stephen Chow អញ្ជើញ​ឲ្យ​ដើរ​តួ​តូចតាច​មួយ​ក្នុង​ភាពយន្ត “King of Beggars”។ តារា​វ័យ​៣០​ឆ្នាំ​បង្ហាញ​មុខ​ក្នុង​ឈុត​ទិនហ្វី​នាំ​គ្រួសារ​ទៅ​សុំទាន​តាម​រាជ​បញ្ជា​របស់​ព្រះមហាក្សត្រ។ គ្មាន​អ្នក​ណា​នឹក​ស្មាន​ទេ​ថា ២៦​ឆ្នាំ​ក្រោយ Yang Mi បាន​ក្លាយ​ជា​តារា​សម្ដែង​លំដាប់A របស់​វិស័យ​ភាពយន្ត​ចិន។
 
យ៉ាងណាក៏ដោយ ស្រី​ស្អាត​ត្រកូល Yang បែរ​ជា​មិន​ចាំ​អ្វី​ទាំង​អស់​ទាក់ទិន​នឹង​ការ​ថត​រឿង​នេះ។ “នៅ​ពេល​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​បាន​មើល​រឿង “កំពូល​អ្នក​សុំទាន” នៅ​ពេល​គេ​ចាក់​វា​លើ​ទូរទស្សន៍​ហើយ​គិត​ថា​ក្មេង​ស្រី​នោះ​ដូច​នឹង​រូប​ថត​ដែល​ព្យួរ​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​ខ្ញុំ” ប្រពន្ធ​របស់ Harwick Law ឲ្យ​ដឹង៕

 

ដឹង​អត់​ថា Yang Mi ធ្លាប់​សម្ដែង​ក្នុង​រឿង “កំពូល​អ្នក​សុំទាន” របស់​ទិន​ហ្វី​តាំង​ពី​អាយុ​៤​ឆ្នាំ?

 

ដឹង​អត់​ថា Yang Mi ធ្លាប់​សម្ដែង​ក្នុង​រឿង “កំពូល​អ្នក​សុំទាន” របស់​ទិន​ហ្វី​តាំង​ពី​អាយុ​៤​ឆ្នាំ?

 

ចុចអាន៖ម្ដាយ​កូន​១ Yang Mi បង្អួត​រាង​ឡើង​ខ្ញង់​ក្រមុំ​សុំ​ខ្មាស

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing