យប់​មិញ​ Real Madrid បាញ់​ចូល​សំណាញ់​ទី​គូ​ប្រកួត​ដល់​ទៅ​១០​គ្រាប់​

កាល​ពី​យប់​មិញ​ក្លឹប​ស្ដេច​ Real Madrid បាន​យក​ឈ្នះ​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល​១០​ទល់​នឹង​២​លើ​ក្លឹប​ Rayo Vallecano ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​កីឡាករ​ Gareth Bale បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៤​គ្រាប់​ម្នាក់​ឯង​ ( នៅ​នាទី​២៥​ ,នាទី​៤១ ,នាទី​៦១និង​នាទី​៧០​ ) ដោយ​ឡែក​កីឡាករ​ Karim Benzema បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣​គ្រាប់​គឺ​នៅ​ (នាទី​៤៨ នាទី​៧៩​និង​នាទី​៩០​ ) ។

ខណៈ​កីឡាករ​ Cristiano Ronaldo ក៏​ស៊ុត​បាន​២​គ្រាប់​ផង​ដែរ​គឺ​នៅ​ ( នាទី​៣០​និង​នាទី​៥៣​ ) ចំពោះ​មួយ​គ្រាប់​ទៀត​របស់​ Real Madrid គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Danilo da Silva នៅ​នាទី​ទី​៣ ។ យ៉ាង​ណា​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Rayo Vallecano ក៏​អាច​ស៊ុត​បាន​២​គ្រាប់​ផង​ដែរ​គឺ​នៅ​នាទី​១០​ដោយ​កីឡាករ​ Antonio Amaya និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Jozabed Sanchez នៅ​នាទី​១២​ ។

ចង់​ទស្សនា​វីដេអូ​នៃ​ការ​​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​នេះ​​សូម​ចូល​ទៅ​កាន់​ ៖ 

អត្ថបទ ៖ វិចទ័រ

  • យប់​មិញ​ Real Madrid បាញ់​ចូល​សំណាញ់​ទី​គូ​ប្រកួត​ដល់​ទៅ​១០​គ្រាប់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: