ឆ្នាំ ២០១៦​នេះ​គូ​ស្នេហ៍​គួរ​កែ​ទម្រង់​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​ដូចម្ដេច​ខ្លះ?

ថ្ងៃ​ចាប់​ផ្ដើម​ទំព័រ​ថ្មី​នៃ​ឆ្នាំ​ ​២០១៦​ ទើបតែ​រំលង​ផុត​ទៅ​ថ្មីៗ​នេះ ហើយ​វា​ជា​ពេល​ដ៏​ល្អ​ក្នុង​ការ​កែ​ទម្រង់​ខ្លះៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ ដើម្បី​អោយ​យើង​ទទួល​បាន​ភាព​រីករាយ​​ ជាពិសេស​នោះ​គឺ​រឿង​ទំនាក់​ទំនង​ស្នេហា​តែម្ដង។

តើ​គូស្នេហ៍​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កែប្រែ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​អោយ​ល្អ​​ជាង​មុន?

បច្ចុប្បន្ន​នេះ គូស្នេហ៍​ពុំ​មាន​ពេល​សម្រាប់​ខ្លួន​ពួកគេ​ក៏​ដូច​ជា​ដៃគូ​ស្នេហា​របស់​ពួកគេ​ផង​ដែរ ហើយ​នេះ​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​​ឲ្យ​ចំណង​នៃ​ភាព​ផ្អែម​ល្ហែម​របស់​ពួក​គេ​ឈាន​ដល់​ការ​បែកបាក់​យ៉ាង​ងាយ​បំផុត។ ជា​ការ​ពិត​ណាស់​ ការ​ចំណាយ​ពេល​ជាមួយ​គ្នា ការ​ដឹង​ពី​តម្រូវការ វា​ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​អោយ​ទំនាក់ទំនង​ពួក​គេ​មាន​ភាព​ស្អិត​រមួត។

ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ថ្មី​មួយ ចូល​​ចាត់​វិធានការ​មួយ​ចំនួន​ដែល​អ្នក​និង​ដៃគូ​របស់​អ្នក​អាច​​អនុវត្ត​​ជាមួយ​គ្នា​បាន ដើម្បី​ធ្វើ​អោយ​ស្នេហា​របស់​លោក​អ្នក​មាន​ភាព​ល្អ​ប្រសើរ​។ ក្រៅ​ពី​ការ​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា អ្នក​ជំនាញ​បាន​លើក​ឡើង​ថា អ្នក​គួរ​តែ​រៀប​ចំ​ពេល​វេលា​អោយ​បាន​ល្អ សម្រាប់​ខ្លួន​អ្នក​ក៏​ដូច​ជា​ម្ចាស់​ស្នេហ៍​របស់​អ្នក​ផង​ដែរ។
​​
ពេលវេលា​គឺ​ពិត​ជា​ខ្លី​ណាស់​ ម្ល៉ោះហើយ​ចូរ​បង្កើត​រឿងរ៉ាវ​ល្អៗ​ទាំង​ឡាយ​ក្នុង​ឆ្នាំ ២០១៦​នេះ​អោយ​មាន​ន័យ​បំផុត​ជាមួយ​នឹង​កំណែ​ប្រែ​ល្អៗ​តាម​ដែល​អ្នក​ទាំង​ពីរ​អាច​ធ្វើ​ទៅ​បាន។

ហេតុ​ដូចនេះ​ហើយ​​ គូស្នេហ៍​ទាំង​ឡាយ! តើ​លោក​អ្នក​នៅ​រង់ចាំ​អ្វី​ទៀត? ចូរ​ក្រឡេក​មើល​កំណែ​ទម្រង់​ខាងក្រោម​នេះ​សម្រាប់​ឆ្នាំ​២០១៦ ដែល​លោក​អ្នក​ព្រម​ទាំង​គូស្នេហ៍​គួរ​តែ​ធ្វើ​វា​ដើម្បី​ធ្វើ​អោយ​ទំនាក់​ទំនង​របស់​លោក​អ្នក​អាច​រក្សា​បាន​ជា​រៀង​រហូត។

1ផ្ដល់​អាទិភាព​ដល់​ស្នេហា​របស់​លោក​អ្នក

ឆ្នាំ ២០១៦​នេះ​គូ​ស្នេហ៍​គួរ​កែ​ទម្រង់​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​ដូចម្ដេច​ខ្លះ?

ពិតមែន​ហើយ! លោក​អ្នក​កំពុង​តែ​មាន​ស្នេហា​ដែល​អ្នក​ចង់​រក្សា​វា​រហូត។ អញ្ចឹង​ហើយ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​អាទិភាព​អោយ​ស្នេហា​របស់​លោក​អ្នក។ នៅ​ពេល​ដែល​អ្នក​ផ្ដល់​សារ​សំខាន់​អោយ​ទៅ​ទំនាក់ទំនង​របស់​លោកអ្នក​ លោកអ្នក​កំពុង​តែ​ព្យាយាម​រក្សា​នូវ​ចំណង​គ្រឹះ​ដ៏​រឹង​មាំ​នៃ​ស្នេហា​លោក​អ្នក​អោយ​ប្រសើរ​ឡើង​អស់​មួយ​ជីវិត។

2​​បើក​ចំហ​រាល់​បញ្ហា

ឆ្នាំ ២០១៦​នេះ​គូ​ស្នេហ៍​គួរ​កែ​ទម្រង់​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​ដូចម្ដេច​ខ្លះ?

មួយ​ក្នុង​ចំណោម​ការ​កែ​ប្រែ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ដែល​លោក​អ្នក​គួរ​ធ្វើ​គឺ បើក​ចិត្ត​អោយ​ទូលាយ​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា មិនថា​បញ្ហា​នោះ​តូច​ ឬក៏​ធំ​នោះ​ទេ។ ការ​ចូល​រួម​ចែក​រំលែក​បញ្ហា​អាច​នឹង​ជួយ​អោយ​លោក​ស្រលាញ់​គ្នា​កាន់​ខ្លាំង។

3ការ​ប្រាស្រ័យ​ទាក់ទង​គ្នា

ឆ្នាំ ២០១៦​នេះ​គូ​ស្នេហ៍​គួរ​កែ​ទម្រង់​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​ដូចម្ដេច​ខ្លះ?

ការ​ប្រាស្រ័យ​ទាក់ទង​គ្នា គឺ​ជា​គន្លឹះ​សំខាន់​មួយ​ដើម្បី​អោយ​លោក​អ្នក​យល់​ពី​គ្នា​បាន​ច្រើន។ មិន​ថា​លោក​អ្នក​មាន​ការ​មមាញឹក​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​គូស្នេហ៍​របស់​អ្នក​គឺ​ពិត​ជា​មិន​អាច​ខ្វះ​បាន។

4​បង្កើត​ការ​សម្រុះ​សម្រួល​គ្នា

ឆ្នាំ ២០១៦​នេះ​គូ​ស្នេហ៍​គួរ​កែ​ទម្រង់​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​ដូចម្ដេច​ខ្លះ?

ចូរ​ធ្វើ​ការ​សម្របសម្រួល​គ្នា​ដោយ​ភាព​វិជ្ជមាន​​ជាមួយ​នឹង​ដៃ​គូ​របស់​អ្នក។ វា​ពិត​ជា​ចាំ​បាច់​ណាស់​ សម្រាប់​អ្នក​ទាំង​ពីរ​ក្នុង​ការ​លះ​បង់​ដើម្បី​គ្នា ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ស្រលាញ់​រវាង​គ្នា​នឹង​គ្នា។

5កុំ​យក​អ្នក​ទី​បី​មក​លាយឡំ​

ឆ្នាំ ២០១៦​នេះ​គូ​ស្នេហ៍​គួរ​កែ​ទម្រង់​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​ដូចម្ដេច​ខ្លះ?

មិន​ថា​ឆ្នាំ​នេះ​ផ្ដល់​អោយ​អ្នក​នូវ​បញ្ហា​បែប​ណា​នោះ​ទេ​ លោក​អ្នក​មិន​គួរ​អនុញ្ញាត​អោយ​ភាគី​ទី​បី​ចូល​មក​ជ្រៀតជ្រែក​ ឬ​ដោះ​ស្រាយ​បញ្ហា​របស់​លោក​អ្នក​ឡើយ។ ចូរ​រក​ដំណោះស្រាយ​ជាមួយ​ដៃគូ​របស់​អ្នក​ដើម្បី​អោយ​ស្នេហា​អ្នក​ដំណើរការ​ល្អ​វិញ។

6មាន​គោល​ដៅ​ស្នេហា​មួយ

ឆ្នាំ ២០១៦​នេះ​គូ​ស្នេហ៍​គួរ​កែ​ទម្រង់​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​ដូចម្ដេច​ខ្លះ?

នៅ​ពេល​ដែល​បេះដូង​របស់​អ្នក​ទាំង​ពី​ត្របាញ់​ចូល​គ្នា វា​គឺ​ជា​ពេល​ដែល​លោក​អ្នក​ស្ថិត​ក្នុង​ទំនាក់​ទំនង​ស្នេហា​ដែល​ចាំបាច់​ត្រូវ​តែ​កំណត់​គោលដៅ​ច្បាស់​លាស់​មួយ។​ គោលដៅ​មួយ​ក្នុង​ចំណោម​គោល​ដៅ​ទាំង​អស់ គឺ​ចំណង​អាពាហ៍ពិពាហ៍។

7អភ័យទោស​ ហើយ​បំភ្លេច​ចោល

ឆ្នាំ ២០១៦​នេះ​គូ​ស្នេហ៍​គួរ​កែ​ទម្រង់​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​ដូចម្ដេច​ខ្លះ?

ព្យាយាម​អធ្យាស្រ័យ​អោយ​គ្នា​​ ហើយ​បំភ្លេច​វា​ចោល​ដើម្បី​បញ្ជាក់​ថា​លោក​អ្នក​ពិត​ជា​ស្រលាញ់​គ្នា​មែន។ ស្នេហា​ពិត​គឺ​មិនមែន​ជា​ការ​ចង​កំហឹង​គុំកួន​គ្នា​នោះ​ឡើយ​ ម៉្លោះហើយ​​អ្នក​ទាំង​ពីរ​គួរ​តែ​សន្យា​ជាមួយ​គ្នា​ថា​ធ្វើ​អោយ​បាន។

8ផ្ដល់​ពេល​សម្រាប់​ខ្លួន​អ្នក

ឆ្នាំ ២០១៦​នេះ​គូ​ស្នេហ៍​គួរ​កែ​ទម្រង់​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​ដូចម្ដេច​ខ្លះ?

បើ​ទោះបីជា ស្នេហា​ឬ​ការងារ​របស់​លោកអ្នក​វា​ពិបាក​ក្នុង​ការ​ដោះ​ស្រាយ​យ៉ាងណាក្ដី វា​ពិត​ជា​ចាំបាច់​ណាស់​ដែល​លោកអ្នក​គួរ​តែ​ផ្ដល់​ពេល​វេលា​សម្រាប់​ខ្លួនឯង ដើម្បី​ធ្វើ​អោយ​លោក​អ្នក​ពេល​វេលា​គិត​ និង​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង។

9ចំណាយ​ពេល​ជាមួយ​​អ្នក​ជុំវិញ​ខ្លួន​អ្នក​ផង​ដែរ

ឆ្នាំ ២០១៦​នេះ​គូ​ស្នេហ៍​គួរ​កែ​ទម្រង់​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​ដូចម្ដេច​ខ្លះ?

នៅ​ពេល​ដែល​មនុស្ស​​កំពុង​មាន​ស្នេហា​ ពួកគេ​បាន​ភ្លេច​ថា​​ពួក​គេ​មាន​មនុស្ស​ដទៃ​ដែល​សំខាន់​ច្រើន​ទៀត​នៅ​ជុំវិញ។ នេះ​ហើយ​គឺ​ចំណង​រវាង​ដៃគូ​ និង​មិត្តភ័ក្ដិ​របស់​អ្នក។​ អញ្ចឹង​ហើយ ចូរ​បែង​ចែក​អោយ​បាន​ច្បាស់​លាស់​ដើម្បី​រក្សា​ទាំង​មិត្តភាព​ និង​ស្នេហា។

ប្រភព ៖ ប្រែសម្រួលដោយ ៖ Gemini Fleta​​​​

  • ឆ្នាំ ២០១៦​នេះ​គូ​ស្នេហ៍​គួរ​កែ​ទម្រង់​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​ដូចម្ដេច​ខ្លះ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: