អីយ៉ា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ប្រកួត​ជាប់​គ្នា​បំផុត​នៅ​ EPL

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Liecester City គឺ​កីឡាករ​ Jamie Vardy បាន​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ប្រកួត​ជាប់​គ្នា​បំផុត​នៅ​ក្របខណ្ឌ​ English Premier League បន្ទាប់​គេ​បាន​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​បន្ថែម​ទៀត​ពេល​ Leicester City បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​១​ទល់​នឹង​១​ ជាមួយ​ Man Utd កាល​ពី​ថ្ងៃ​អាទិត្យ​ ។

ដោយ​គិត​ទាំង​ប្រកួត​ជាមួយ​ Man Utd នេះ​កីឡាករ​ Vardy បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១១​ប្រកួត​ជាប់​គ្នា​ហើយ​ ខណៈ​ដែល​កំណត់​ត្រា​ចាស់​គឺ​ជា​របស់​អតីត​កីឡាករ​មួយ​រូប​របស់​ក្លឹប​ Man Utd គឺ​កីឡាករ​ Rud Van Nistelrooy ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​ត្រឹម​១០​ប្រកួត​ជាប់​គ្នា​កាល​ពី​ឆ្នាំ​២០០៣​ ។

យ៉ាង​ណា​បន្ទាប់​ពី​កីឡាករ​ Vardy បំបែក​កំណត់​ត្រា​​នេះ​ អតីត​កំណត់​ត្រា​នេះ​ Van Nistelrooy បាន​បង្ហោះ​នៅ​លើ​ Twitter សរសើរ​ភ្លាម​ៗ​ថា​ « ធ្វើ​បាន​ល្អ​ណាស់​ Vardy7 ! អ្នក​បច្ចុប្បន្ន​ក្លាយ​ជា​លេខ​មួយ​ ហើយ​អ្នក​ពិត​ជា​សាក​សម​ទទួល​បាន​វា​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អីយ៉ា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ប្រកួត​ជាប់​គ្នា​បំផុត​នៅ​ EPL已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: