ស្ត្រី​មាន​ជំងឺ​បេះដូង​ច្រើន​កើត​បាន​កូន​ស្រី

ទំនាក់​ទំនង​ដែល​មិន​មាន​អ្នក​នឹក​ស្មាន​ដល់ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អ៊ីរ៉ង់​រក​ឃើញ ពោល​គឺ​ទំនាក់​ទំនង​រវាង​ជំងឺ​បេះ​ដូង និង​ការ​បង្ក​កំណើត​កូន​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ បាន​រក​ឃើញ​ថា ស្រ្ដី​ដែល​មាន​ជំងឺ​បេះ​ដូង គឺ​ភាគ​ច្រើន បាន​កើត​បាន​កូន​ស្រី​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​សិក្សា​លើ​ស្រ្ដី​មាន​ផ្ទៃ​ពោះ​ចំនួន ២០០នាក់ ដែល​មាន​អាយុ​ជា​មធ្យម ២៩ឆ្នាំ​ ដែល​ក្នុង​នោះ​ ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ធ្លាប់​ទទួល​រង​ជំងឺ​បេះ​ដូង​។លទ្ធផល​ គេ​បាន​កត់​សម្គាល់​ឃើញ​ថា កូន​ដែល​កើត​ពី​មាតា​ទាំង​២០០នាក់​នោះ គឺ​មាន​ដល់​ទៅ ៧៥ភាគ​រយ​ ជា​កូន​ស្រី​។ ​

លោក​វេជ្ជ​បណ្ឌិត Kathryn Taubert នាយក​ផ្នែក​ការិយាល័យ​វិទ្យា​សាស្រ្ដ​នៃ​សហព័ន្ធ​បេះ​ដូង​ពិភព​លោក បាន​បញ្ជាក់​ថា ក្រូម៉ូសូម​នៅ​ក្នុង​មេ​ជីវិត​ឈ្មោល​របស់​បុរស​ គឺ​ជា​អ្នក​កំណត់​ភេទ​របស់​ទារក​។ ប៉ុន្ដែ​ការ​សិក្សា​នេះ បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​សុខ​ភាព​មាតា និង​ភេទ​របស់​ទារក​៕

អត្ថបទ៖ Mr. Rina

  • ស្ត្រី​មាន​ជំងឺ​បេះដូង​ច្រើន​កើត​បាន​កូន​ស្រី已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:វីដេអូ
Tags: