ព្យុះ​នៅ ហៃទី បំផ្លាញ​ផ្ទះ​សម្បែង​រាប់​ម៉ឺន​ខ្នង ឯ​អ្នក​ស្លាប់​កើន​ឡើង​ដល់ ២៦៤​នាក់

ចំនួន​អ្នក​ស្លាប់ នៅ​ក្នុង​គ្រោះ​ធម្មជាតិ​ខ្យល់ព្យុះ «Matthew» ដែល​មាន​ល្បឿន​ខ្យល់ ២៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង វាយ​ប្រហារ​ភាគ​ខាងលិច ប្រទេស​ហៃទី កាល​ពី​ថ្ងៃ​ទី​០៣ និង ០៤ ខែ​តុលា កន្លង​ទៅ​នេះ បាន​កើន​ឡើង​រហូត​ដល់​ទៅ ២៦៤​នាក់​ហើយ។ ចំនួន​អ្នក​ស្លាប់​នេះ ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​កងកម្លាំង​ការពារ​ជន​ស៊ីវិល «Civil Protection Force» របស់​ប្រទេស​ហៃទី។

 

ព្យុះ​នៅ ហៃទី បំផ្លាញ​ផ្ទះ​សម្បែង​រាប់​ម៉ឺន​ខ្នង ឯ​អ្នក​ស្លាប់​កើន​ឡើង​ដល់ ២៦៤​នាក់

 

អគារ ចំនួន ៨០​ភាគរយ នៅ​ក្នុង​ទីក្រុង Jeremie ត្រូវ​បាន​លិច​ទឹក ខណៈ​ផ្ទះ​សម្បែង​នៅ​ក្នុង​ខេត្ត Sud ចំនួន ៣០ ០០០​ខ្នង ត្រូវ​បាន​បំផ្លិច​បំផ្លាញ។

 

ព្យុះ​នៅ ហៃទី បំផ្លាញ​ផ្ទះ​សម្បែង​រាប់​ម៉ឺន​ខ្នង ឯ​អ្នក​ស្លាប់​កើន​ឡើង​ដល់ ២៦៤​នាក់

 

ខ្យល់​ព្យុះ Matthew ដែល​មាន​កម្លាំង​ខ្លាំង​បំផុត នៅ​តំបន់ Caribbean នេះ បាន​ដំឡើង​ទៅ​ជា ខ្យល់​ព្យុះ​ប្រភេទ​ទី​៤ (មាន​កម្លាំង​ខ្លាំង​បំផុត​លំដាប់​ទី​២ បន្ទាប់​ពី​ប្រភេទ​ទី​៥) ដោយ​បាន​ទៅ​បំផ្លាញ​ប្រទេស​បាហាម៉ា (Bahamas) បន្ទាប់​ពី​​ធ្វើ​ដំណើរ​ឆ្លង​កាត់ ប្រទេស​ហៃទី និង​គុយបា។ បច្ចុប្បន្ន ព្យុះ​មួយ​នេះ​បាន​សំដៅ​ទៅ​រដ្ឋ Florida សហរដ្ឋអាមេរិក៕

 

ព្យុះ​នៅ ហៃទី បំផ្លាញ​ផ្ទះ​សម្បែង​រាប់​ម៉ឺន​ខ្នង ឯ​អ្នក​ស្លាប់​កើន​ឡើង​ដល់ ២៦៤​នាក់

 

ព្យុះ​នៅ ហៃទី បំផ្លាញ​ផ្ទះ​សម្បែង​រាប់​ម៉ឺន​ខ្នង ឯ​អ្នក​ស្លាប់​កើន​ឡើង​ដល់ ២៦៤​នាក់

 

ព្យុះ​នៅ ហៃទី បំផ្លាញ​ផ្ទះ​សម្បែង​រាប់​ម៉ឺន​ខ្នង ឯ​អ្នក​ស្លាប់​កើន​ឡើង​ដល់ ២៦៤​នាក់

 

ព្យុះ​នៅ ហៃទី បំផ្លាញ​ផ្ទះ​សម្បែង​រាប់​ម៉ឺន​ខ្នង ឯ​អ្នក​ស្លាប់​កើន​ឡើង​ដល់ ២៦៤​នាក់

 

ព្យុះ​នៅ ហៃទី បំផ្លាញ​ផ្ទះ​សម្បែង​រាប់​ម៉ឺន​ខ្នង ឯ​អ្នក​ស្លាប់​កើន​ឡើង​ដល់ ២៦៤​នាក់

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC