Real Madrid ទម្លាក់​ Man City ឆ្លង​ទៅ​ជួប​ AT Madrid នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champion League

ក្លឹបស្ដេចស Real Madrid មានសិទ្ធិឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champion League បានហើយក្រោយយកឈ្នះដោយលទ្ធផល១ទល់នឹង០លើក្លឹប Man City កាលពីយប់មិញ ។

យ៉ាងណា១គ្រាប់ដែលជួយឲ្យ Real Madrid ឈ្នះក្នុងការប្រកួតនេះគឺកើតមាននៅនាទី២០ដែលនោះជាការស៊ុតរបស់កីឡាករ Gareth Bale ប៉ះបន្តិចនឹងជើងកីឡាករមួយរូបរបស់ Man City ចូលទីតែម្ដង ។

យ៉ាងណាក្រោយជ័យជំនះធ្វើក្លឹប Real Madrid ឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រជួបជាមួយជើងខ្លាំងមកអេស្ប៉ាញដូចគ្នាគឺ AT Madrid ។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៣/២០១៤ក្លឹប Real Madrid ក៏ធ្លាប់ជួប AT Madrid នេះម្ដងដែរនៅវគ្គផ្ដាច់នេះដូចគ្នា ដែលពេលនេះ Real Madrid បានយកឈ្នះដោយលទ្ធផល៤ទល់នឹង១ ។

អត្ថបទ ៖ វិចទ័រ

  • Real Madrid ទម្លាក់​ Man City ឆ្លង​ទៅ​ជួប​ AT Madrid នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champion League已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:វីដេអូ
Tags: