ក្លិប Chelsea កំពុងចាប់អារម្មណ៍លើកីឡាកររបស់ក្លិប Tottenham

យោង​តាម​សារព័ត៌មាន Independent បាន​រាយការណ៍​ថា​ក្លឹប Chelsea កំពុង​មាន​បំណង​ក្នុង​ការ​ទិញ​ខ្សែ​បម្រើ​មួយ​រូប​ពី​ក្លឹប Tottenham Hotspur គឺ​កីឡា​ករ ​Mousa Dembele ។

ក្រោយ​ជោគជ័យ​ក្នុង​ការ​ចុះ​កុង​ត្រា​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​គឺ​កីឡា​ករ Radamel ​Falcao ពី​ក្លឹប Monaco កាល​ពី​សប្ដាហ៍​មុន កីឡាករ Dembelle បាន​ក្លាយ​ជា​គោល​ដៅ​ទី២​របស់​គ្រូបង្វិក Chelsea គឺ​លោក​ Jose Mourinho ដើម្បី​យក​មក​ជំនួស​តំណែង​កីឡាករ John Obi Mikel ដែល​និង​ត្រូវ​ចាក​ចេញ​ពី​ក្លឹប​ ។

គួរ​បញ្ជាក់​ផង​​ដែរ​ថា​ក្លឹប Tottenham Hotspur បាន​ទិញ​កីឡាករ Dembelle ពី​ក្លឹប Full Ham កាល​ពី​ខែ​សីហា ឆ្នាំ ២០១២ ក្នុង​តម្លៃ​ខ្លួន ១៥​លាន​អ៊ឺរ៉ូ ៕

ប្រភព ៖
ប្រែសំរួលដោយ ៖ វិចទ័រ

  • ក្លិប Chelsea កំពុងចាប់អារម្មណ៍លើកីឡាកររបស់ក្លិប Tottenham已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:វីដេអូ
Tags: