វិធី​គ្រប់​គ្រង​អារម្មណ៍​នៅ​ពេល​ដែល​ខឹង​ខ្លាំង

ប្រសិន​បើ​លោក​អ្នក​ជួប​ប្រទះ​បញ្ហា​ខឹង​ច្រឡោត​ខ្លាំង​ហើយ​ពិបាក​គ្រប់​គ្រង​ខ្លួន​ឯង​ ចូរ​អនុវត្ត​វិធីសាស្ត្រ​ខាង​ក្រោម៖

ការ​ដោះ​ស្រាយ​កំហឹង​របស់​យើង​គឺ​ជា​​រឿង​អ្វី​ដែល​យើង​ជា​​យើង​ដែល​ជា​មនុស្ស​ដែល​គួរ​អោយ​គោរព​​គួរ​តែ​ធ្វើ​អោយ​បាន។ ការ​មាន​ប្រតិកម្ម​ខ្លាំង​ ការ​ជេរ​ប្រ​ទិច​ ឬ​ក៏​និយាយ​អ្វី​ដែល​អាច​ធ្វើ​អោយ​យើង​ស្ដាយ​ក្រោយ​ វា​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ ហើយ​នឹង​ធ្វើ​អោយ​យើង​ស្ដាយ​ក្រោយ​ថែម​ទៀត​ផង។​

ដូច​ដែល​យើង​គ្រប់​គ្នា​ដឹង​ស្រាប់​ហើយ​ថា​ កំហឹង​គឺ​ជា​រឿង​មួយ​ដែល​ពិបាក​នឹង​ហាម​ចិត្ត​យើង​មិន​អោយ​ច្រឡោត​បាន​ណាស់។ យ៉ាង​ណា​មិញ ខឹង​តែង​ខុស ខឹង​តែង​ខូច ខឹង​តែង​ខាត ។

ម៉្លោះ​ហើយ​ខាង​ក្រោម​នេះ​ជា​វិធី​សាមញ្ញ​មួយ​ចំនួន​ក្នុង​ការ​គ្រប់​គ្រង​​អារម្មណ៍​ខឹង​របស់​លោក​អ្នក​៖

១. ដឹង​ច្បាស់​ពី​ដើម​ចម​ដែល​​បង្ក​កំហឹង​ដល់​លោក​អ្នក

វិធី​គ្រប់​គ្រង​អារម្មណ៍​នៅ​ពេល​ដែល​ខឹង​ខ្លាំង

ប្រសិន​បើ​លោក​អ្នក​ចាប់​ផ្ដើម​ដឹង​ខ្លួន​ថា​ខ្លួន​ឯង​កំពុង​តែ​ស្ថិត​​ក្នុង​កំហឹង​​មួយ​ដ៏​ពិត​ប្រាកដ​ ​អ្នក​អាច​សម្រួល​អារម្មណ៍​របស់​លោក​អ្នក​ដោយ​​ការ​គិត​ពី​ដើមចម​ដែល​ធ្វើ​អោយ​អ្នក​មាន​កំហឹង​មួយ​នោះ។​ ដឹង​ពី​អ្វី​ដែល​ធ្វើ​អោយ​អ្នក​ខឹង​ ហើយ​កុំ​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ក្នុង​ស្ថានភាព​បែប​នោះ​ព្រោះ​វា​អាច​ធ្វើ​អោយ​លោក​អ្នក​សម្រេច​ចិត្ត​ខុស​នៅ​ពេល​ដែល​​ខឹង​ខ្លាំង។ ជា​ជាង​ការ​បញ្ចេញ​កំហឹង​ភ្លាមៗ​ទៅ​លើ​បញ្ហា​ណា​មួយ​នោះ​ ចូរ​ដក​ឃ្លា​ពី​បញ្ហា​ទាំង​នោះ​សិន​ប្រសិន​បើ​អាច​ ព្រោះ​លោក​អ្នក​អាច​មាន​ពេល​វេលា​បន្ថែម​ក្នុង​ការ​គិត​អោយ​បាន​វែង​ឆ្ងាយ​ដើម្បី​ដោះ​ស្រាយ​វា​ ដើម្បី​ជៀស​វាង​ការ​សម្រេច​ចិត្ត​ខុស​ដែល​បណ្ដាល​អោយ​ស្ដាយ​ក្រោយ។​

២. នៅ​ពេល​ដែល​លោក​អ្នក​ជួប​បញ្ហា​ទាំង​នោះ​ កុំ​ផ្ដោត​តែ​លើ​ការ​ខឹង​តែ​មួយ​មុខ​គត់

​ជា​ការ​ពិត​ដែល​ថា​​អ្នក​មិន​អាច​ជៀស​ផុត​ពី​រឿង​រ៉ាវ​ដែល​ធ្វើ​អោយ​លោក​អ្នក​ខឹង​សម្បារ​បាន​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ចូរ​កុំ​គិត​តែ​ពី​ការ​ខឹង​តែ​ម៉្យាង​អី។ ចូរ​ព្យាយាម​យល់​អំពី​បញ្ហា​អោយ​បាន​ច្រើន​ទើប​ជា​ការ​ប្រសើរ​។ អញ្ចឹង​ហើយ​​លោក​អ្នក​មិន​ចាំ​បាច់​ស្រែក​ ឬ​ក៏​ជេរ​ប្រ​ទិច​ដោយ​ប្រការ​ណា​មួយ​ឡើយ​​ ដែល​អាច​ធ្វើ​អោយ​លោក​អ្នក​មុខ​ក្រហម​បាន​ឡើយ។

៣. ព្យាយាម​ធ្វើ​​មិន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​

ការ​ធ្វើ​បែប​នេះ​​គឺ​ជា​ការ​គ្រប់​គ្រង​កំហឹង​មួយ​ ដែល​ជួយ​ទាំង​លោក​អ្នក​នឹង​ភាគី​ម្ខាង​ទៀត​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ឆាប់​រហ័ស។

៤. ព្យាយាម​ទប់​កំហឹង​​ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​រក​ដំណោះ​ស្រាយ​ក្នុង​ការ​ទប់​ទល់​នឹង​បញ្ហា​នោះ​បាន​ទាំង​ស្រុង

វិធី​គ្រប់​គ្រង​អារម្មណ៍​នៅ​ពេល​ដែល​ខឹង​ខ្លាំង

ប្រសិន​បើ​ការ​អនុវត្តន៍​តាម​វិធី​ខាង​លើ​​មិន​ទទួល​បាន​លទ្ធផល​ លោក​អ្នក​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​រឹង​មាំ​​ជា​រាល់​ដង។​ ព្យាយាម​ទប់​វា​ ហើយ​លោក​អ្នក​អាច​ស្រែក​បញ្ចេញ​កំហឹង​នៅ​ពេល​ក្រោយ​បាន។​​ មិន​ចាំបាច់​​បញ្ចេញ​ការ​ខឹង​ក្រោធ​នៅ​ពី​មុខ​ប្រភេទ​មនុស្ស​បែប​នោះ​ទេ។​

៥.​ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទាំង​ស្រុង

បើ​គ្មាន​វិធី​ណា​មួយ​បាន​ផល​នោះ​ទេ ហើយ​លោក​អ្នក​នៅ​តែ​ខឹង​សម្បារ លោក​អ្នក​ក៏​អាច​បង្ហាញ​ការ​មិន​ពេញ​របស់​លោក​អ្នក​ទៅ​កាន់​ពួក​គេ​បាន​ដែល​អាច​ធ្វើ​អោយ​ពួក​គេ​ដឹង​ខ្លួន ព្រោះ​ថា​គ្មាន​វិធី​ណា​ដែល​បញ្ឈប់​កំហឹង​របស់​លោក​អ្នក​បាន​ឡើយ។

​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ព្យាយាម​នៅ​អោយ​ឆ្ងាយ​ពី​បញ្ហា​មួយ​រយៈ​សិន​គឺ​ជា​ការ​ប្រសើរ​បំផុត​ ព្រោះ​ថា​នៅ​ពេល​ដែល​មនុស្ស​យើង​ខឹង​ ពួកគេ​តែ​សម្រេច​ចិត្ត​ភ្លាមៗ​ដែល​ភាគច្រើន​បំផុត​នោះ​គឺ​សម្រេច​ចិត្ត​ខុស​ដែល​អាច​បណ្ដាល​​អោយ​ពួកគេ​មាន​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ។ ម៉្លោះ​ហើយ​ ចូរ​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍​ខឹង និង​ពិចារណា​អោយ​បាន​វែង​ឆ្ងាយ។

ប្រភពៈ

ដោយៈ Gemini Fleta

​​​​

  • វិធី​គ្រប់​គ្រង​អារម្មណ៍​នៅ​ពេល​ដែល​ខឹង​ខ្លាំង已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ចំនេះដឹង
Tags: