សង្វេគ​ណាស់ ! តាម​បងប្រុស​យក​បាយ​ទៅ​ឲ្យ​ឪពុក បែរជា​លង់ទឹក​ស្លាប់

ខេត្តកណ្តាល ៖ ក្មេង​ប្រុស​ម្នាក់​ខណៈ​ទៅ​តាម​បងប្រុស​យក​បាយ​ទៅ​ឲ្យ​ឪពុក​ដែល​ដេកចាំ​ដាក់​មង​នៅ​ក្នុង​បឹង​ធំ ស្រាប់តែ​លង់ទឹក​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ប្រឡាយ​ទឹក​វាល​បឹង​ធំ ស្ថិត​ក្នុងភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ឈួ​ន ប៊ុ​ន​ថា​ត ហៅ​ក្រឹប អាយុ​៩​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ​បងប្រុស​បង្កើត​ឈ្មោះ ឈួ​ន ប៊ុ​ន​ថា យក​បាយ​ទៅ​ឲ្យ​ឪពុក​របស់​ខ្លួន​ដែល​ដេកចាំ​ដាក់​មង​នៅ​ក្នុង​បឹង​ធំ ពេល​ទៅ​ដល់​ខណៈ​នាក់​បងប្អូន​ដើរ​លុយ​ទឹក​បឹង​ជំរៅ​ត្រឹម​ភ្លៅ​ទៅ​រក​ឪពុក​មិន​ទាន់​បាន​យក​បាយ​ឲ្យ​ឪពុក​ផង មេឃ​ក៏​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង ហើយ​បងប្រុស​ក៏​បាន​ដេញ​ឲ្យ​ប្អូន​ដើរ​ឡើង​ទៅ​លើគោក​វិញ ។ ចំណែក​ខ្លួន​(​បងប្រុស​)​នៅ​ឈរ​ចាំ​ឪពុក​ក្នុង​ទឹក​អុំទូក​មក​យក​បាយ ។ ពេល​ឲ្យ​បាយ​ទៅ​ឪពុក​រួច​ហើយ​ក៏​ដើរ​ត្រឡប់​ឡើងគោក​វិញ ស្រាប់តែ​បាត់​ប្អូន​មិនឃើញ មើលទៅ​ក្នុង​ទឹក​ប្រឡាយ​ឃើញ​ស្នាមជើង​ទឹកល្អក​ថ្មី​ៗ ដោយ​មានការ​សង្ស័យ​ក៏​ស្រែកហៅ​ឪពុក​មក​ជួយ​ចុះ​រាវរក​ក៏​ប្រទះ​ឃើញ តែ​ជា​អកុសល់​ប្អូនប្រុស​បាន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ហើយ​ឪពុក​បាន​បី​សព​កូន​យក​មក​ផ្ទះ​ទាំង​ក្តី​អា​លោះ​អាល័យ​បំផុត ។

លុះដល់​ម៉ោង​20.​និង​30​នាទី​លោក​មេ​ភូមិ​បាន​រាយការណ៍​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​សហការ​ជាមួយ​កំលាំង​ជំនាញ​.​អាជ្ញាធរ​ភូមិ ឃុំ​និង​គ្រូពេទ្យ​ឃុំ​បាន​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​យ៉ាង​យកចិត្តទុកដាក់​។

ក្រោយ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ពរួច សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​លើ​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ទេ ។ ហើយ​បានការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ៕