បន្ទាប់ពី​គេ​ថា​មាន​បទល្មើស​មិន​បង្ក្រាប​សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុចវាលភក់ ក្នុង​ឃុំ​ប្រឡាយ​មាស និង​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​

​ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោកនាយ​រង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល និង លោក​អភិបាលរង​ស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៦ បាន​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស ជលផល ក្នុងភូមិ​សាស្ត្រ ស្រុក​កំពង់លែង ដែល​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​បាន​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​ព័ត៌មាន​លើកឡើងថា​មាន​បទល្មើស​ជាច្រើន បានកើត​ឡើង នៅ​ចំណុច វាលភក់ ស្ថិតក្នុង​ឃុំ​ប្រឡាយ​មាស និង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង តែ​សមត្ថកិច្ច​មិន​បង្ក្រាប​។

img_5765

កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ព្រឹក ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៦ នេះ មន្ត្រីជលផល ដឹកនាំ​ដោយ លោក ម៉ប់ សាម៉ុន នាយរង​ខ​ណ្ឌ័​រដ្ឋ​ជលផល​កំពង់ឆ្នាំង លោក ផៅ ស្រៀ​ង អភិបាលរង​ស្រុក​កំពង់លែង ដោយមាន​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក នគរបាល​ស្រុក សរុប ១៧​រូប ប្រើប្រាស់​កាណូត​បា​ឡា​ស្មាច់ ៧​គ្រឿង ។ ល​ទ្ឋ​ផល​បង្ក្រាបបាន របាំង​សាច់​អួន​១៤​កន្លែង ប្រវែង​១៤៥០​ម៉ែត្រ បង្គោល​៤៥០​ដើម លប​លូ​សាច់​អួន​២៦​មាត់ និង​ចាក់​លែង​ត្រី ៦០​គីឡូក្រាម​ចូល​ទន្លេ​វិញ ។ ចំណែក ព័ត៌មាន​ដែល ថាៈ​មាន​របាំ​ស្បៃ​មុង​នោះ គឺ​គ្មានទេ ដោយ​មន្ត្រីជលផល​បញ្ជា​ក់ថាៈ របាំង​ស្បៃ​មុង គឺ​គេ​ដាក់​ពេល​ទឹកទន្លេ ឡើង ពីដំបូង ចំណែក​ទឹក​ជ្រៅ​កំពស់​ជាង​៤​ទៅ​៥​ម៉ែត្រ​បែបនេះ មិនមាន​បទល្មើស​ប្រភេទ​នេះឡើយ​។

img_5736
.
​ចំពោះ​បទល្មើស​នេសាទ​ដែល​បានកើត​ឡើង នៅ​ចំណុច​វាលភក់ ក្នុងភូមិ​សាស្ត្រ ស្រុក​កំពង់លែង នេះ លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បានអោយដឹងថាៈ បទ​លើ្ម​ស​នេះ កើតឡើង ក្នុងអំឡុង​បុណ្យ​ភ្ជុំបិណ្ឌ និង​ម្យ៉ាងវិញទៀត ដល់​រដូវ​បើក​នេសាទ​ហើយ​ដែរ តែបើ​ការនេសាទ​នោះ ខុសច្បាប់​កំណត់ ក៍​សមត្ថកិច្ច​ត្រូវតែ​បង្ក្រាប​ដែរ ដូចជា​សាច់​អួន​ក្រឡា​ញឹក និង​មាន​របាំង​មាន​ប្រវែង​វែង​ពេក​ជាដើម​។​

img_5754

​ការបង្ក្រាប​នេះដែរ គឺ​យើង​បាន​ប្រើ​មធ្យោបាយ​សរុប កម្លាំង​សរុប និង​វិធាន​ការសរុប ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​សកម្មភាព​នេះ​យើង​នឹងធ្វើ​បន្តទៀត ។​ក្រៅពីនោះ យើង​នឹង​អប់រំ​ណែនាំ​អោយ​ប្រជាពលរដ្ឋ អោយធ្វើ​របាំង​លប​ក្នុង​លក្ខណៈ​មួយ​ខ្លី អាច​ទទួលយកបាន តែបើ​របាំង​ស្បៃ​មុង យើង​មិន​យោគយល់​អោយ​ទេ ។ ជា​ចុងក្រោយ លោក​សំណូមពរ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ធ្វើ​ការនេសាទ​គោរព​ទៅតាម​ច្បាប់ ហើយ​ត្រូវអនុវត្ត​ទៅតាម​ប្រកា​សលេខ ៤៥៨ ដែល​ក្រសួងកសិកម្ម​បានកំណត់ ឧបករណ៍​នេសាទ ទៅតាម​លក្ខណៈ​គ្រួសារ ៕ ( រិទ្ធិជ័យ )
​ ​.