CNRP មិន​ចូលប្រជុំ​សភា​នៅ​ព្រឹក​នេះ និពន្ធដោយ : ម៉ៅ សុផា       October-07-2016, 8:15 am         321

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132CNRP មិន​ចូលប្រជុំ​សភា​នៅ​ព្រឹក​នេះភ្នំពេញ៖ នៅ​ព្រឹក​នេះ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី៧ នីតិកាល​ទី៥ ក្រោម​ការដឹកនាំ​ដោយ​ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​មួយចំនួន ដែល​គណកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដាក់បញ្ចូល​ក្នុង​របៀបវារៈ កាលពី​ថ្ងៃទី៤ តុលា។

នៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ​នេះ គេ​សង្កេតឃើញថា តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​កិច្ចប្រជុំ​នេះ​ទេ ។ សារព័ត៌មានថ្មីៗ ក៏​មិនទាន់​អាចទាក់ទង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម ជុំវិញ​អវត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ​បានដែរ។

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ជាមួយ​សារព័ត៌មានថ្មីៗកាលពី​ម្សិលមិញ​ថា គណបក្ស​លោក​បាន​ត្រៀមខ្លួន ដើម្បី​ចូលប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ៧ ខែតុលា​នេះ។ តែ​លោក បញ្ជាក់ថា មុននឹងចូលប្រជុំសភា ខាងតំណាងរាស្រ្តលោកនឹងជួបប្រជុំគ្នា​នៅទីស្នាក់ការបក្ស​ជាមុនសិន ហើយគម្រោង​នេះ​ក៏អាច​នឹង​ប្រែប្រួល​ទៅវិញដែរ អាស្រ័យទៅតាម​ស្ថានការណ៍​ជាក់ស្តែង។

កិច្ចប្រជុំ​សភាពេញអង្គ​នៅ​ព្រឹក​នេះ មានតែ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចំ​នួ​ន៦៧រូប​ប៉ុណ្ណោះ ៕