​បុរស​អនាថា​ដើរ​ឆ្លងផ្លូវ​ពេលយប់​ត្រូវ​រថយន្ត​ធំ​បុក​ស្លាប់​ខ្ទេច​មួយ​កំណាត់​ខ្លួន​ខាងលើ

ខេត្តកំពង់ឆ្នាំង​៖ បុរស​អនាថា​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​រថយន្ត​ធុន​ធំ​បុក​កិន​ខ្ទេច​មួយ​កំ ណាត់​លើ​ខ្លួន​ខាង​ដេកស្លាប់​នៅ​កណ្តាល​ទ្រូងផ្លូវ ហើយ​រថយន្ត​បាន​បើក​រត់គេច​បាត់ សព​បុរសរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ នៅវេលា​៥​ជិត​ភ្លឺ ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០ ១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ជិត​ស្ថានីយ​ប្រេង​ដំរី​ស ស្ថិតនៅ​ភូមិ​ត្រពាំង​ចិក​សារ សង្កា ត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ សព​នេះ​លោក​អាចារ្យ​និង​ភ្លុក​វត្ត​ខ្សា​ម​ទាល់តែ​សមត្ថកិច្ច​អោយ​លុយ​គ្រប់​ចំនួន​១២​ម៉ឺន​រៀល ទើប​យល់ព្រម​បូជាសព​ជនអនាថា​រូបនេះ​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​នៅលើ​ខ្លួន​សាកសព​ជនរងគ្រោះ មាន​ស្នាម​កង់​រថយន្ត​កិន​ខ្ទេច​មួយ​កំណាត់​ខ្លួន​ខាងលើ ករណីនេះ សមត្ថកិច្ច​ប​សន្និដ្ឋាន​ថា ជនរងគ្រោះ​អាច​ត្រូវ​រថយន្ត​ធំ​បុក​កិន​ពីលើ ក្នុងពេល​ដើរ​ឆ្លងផ្លូវ​ពេលយប់ រួច​រថយន្ត​ក៍​បើក​គេច​បាត់​តែម្តង ។​

chas-5-768x576

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​នៅ​មុនពេល​កើតហេតុ​នៅ​ចន្លោះ​ម៉ោង​៤​ទាបភ្លឺ​គេ​ឃើញ​បាន​ជនរងគ្រោះ​បាន​ដើរ​នៅតាម​ផ្លូវ​នេះ ស្រាប់តែ​នៅវេលា​ម៉ោង​ប្រមាណ​ជា​៥​ជិត​ភ្លឺ​ក៍មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​នេះ​ដេកស្លាប់​កណ្តាល​ទ្រូ​ផ្លូវ​តែម្តង ។​ជន​គ្រោះជា​ជនអនាថា​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ គឺជា​មនុស្ស​មាន​សតិ​ពុំសូវល្អ ហើយ​ជានិច្ច​ជា​កាល តែងតែ​ដើរ​តាមផ្លូវ​នេះ​សឹង​រាល់ថ្ងៃ​។​

chas-1

​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ឆ្លង​យោបល់​ថ្នាក់លើ អោយ​យកទៅ​បូជា​នៅ​វត្ត​ខ្សា​ម ដោយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​ជា​អ្នកចំណាយ​ថវិកា​សម្រាប់​បូជា​អស់​ចំនួន​១២​ម៉ឺន​រៀល​។ រឿង​សមត្ថកិច្ច​ខកចិត្ត​នោះ លោក​អាចារ្យ និង​ភ្លុក​វត្ត​ខ្សា​ម​បាន​ទារលុយ​បូជាសព​ចំនួន​១២​ម៉ឺន​រៀល​គ្រប់​ចំនួន​ទើប​ព្រម​ទទួល​បូជា​។​ដោយ មុនដំបូង​សមត្ថកិច្ច​បានអោយ​លុយ​តែ​១០​ម៉ឺន​រៀល លោក​អាចារ្យ​និង​ភ្លុក មិន​ទទួលយក​ឡើយ​៕ ( រិទ្ធីជ័យ )