ទឹកភ្លៀង​លិច​សាលាក្តី​ខ្មែរក្រហមៈ លោក​នួន ជា​-​ខៀវ សំ​ផ​ន នៅ​តែ​បន្ត​ជាប់​ឃុំ មិន​មានការ​ជម្លៀស​ទេ

ទឹកភ្លៀង​លិច​សាលាក្តី​ខ្មែរក្រហមៈ លោក​នួន ជា​-​ខៀវ សំ​ផ​ន នៅ​តែ​បន្ត​ជាប់​ឃុំ មិន​មានការ​ជម្លៀស​ទេ



ភ្នំពេញ​: សាលាក្តី​ខ្មែរក្រហម បាន​ជន​លិច​ដោយ​ជំនន់​ទឹកភ្លៀង ដែល​បាន​ភ្លៀង​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ប៉ុន្តែ​បើ​ទោះបីជា​មានការ​ជន​លិច​ក៏​ដោយ គឺ​វា​មិន​បាន​ប៉ះពាល់​ទៅ​ដល់​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​តែ​ជាប់​នៅ​ក្នុង​មន្ទីរឃុំឃាំង​នោះ​ទេ​។

លោក​នេ​ត ភ​ត្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែង​បញ្ជាក់​ថា លោក​នួន ជា និង​លោក​ខៀវ សំ​ផ​ន នៅ​តែ​បន្ត​ជាប់​ឃុំ​ក្នុង​មន្ទីរឃុំឃាំង​ដដែល មិន​មានការ​ជម្លៀស​ទេ ព្រោះ​មានការ​ទប់​បាវ​ខ្សាច់​មិន​ឱ្យ​ទឹក​ចូល​ក្នុង​បរិវេណ​មន្ទីរឃុំឃាំង​ឡើយ​៕