សព​បុរស​ម្នាក់​អណ្តែត ប៉ូលិស​សង្ស័យ​ខ្យល់ គ

ព្រះវិហារ ៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតក្នុងទឹក តាមដៃដងស្ទឹងសែនមនោរម្យ ចម្ងាយប្រមាណពីមណ្ឌលសុខភាពតាកឹង១០០ម៉ែត្រ ហើយបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះទៅពិនិត្យសាកសព ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ សាកសពបុរសម្នាក់ ដែលគេស្គាល់អត្តសញ្ញាណមានឈ្មោះ ចក់ ជឹង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិពង្រ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
បច្ចុប្បន្ន បានមកស្នាក់នៅចំណុចស្ទឹងសែនមនោរម្យ ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន។ សមត្ថកិច្ចបន្តថា តាមការធ្វើកោសល្យវិច័យ ទៅលើសាកសពបានបញ្ជាក់ថា សពបានស្លាប់តាំងពីថ្ងៃទី១ ខែតុលា មកម្ល៉េះ ដោយសារតែខ្យល់គ និងរមួលក្រពើជើងខាងស្តាំ។ ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចក៏បានប្រគល់សាកសពឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកការស្លាប់នេះ សមត្ថកិច្ចបានបញ្ជាក់ថា មិនមែនជាករណីឃាតកម្មឡើយ៕

សព​បុរស​ម្នាក់​អណ្តែត ប៉ូលិស​សង្ស័យ​ខ្យល់ គ