ក្រុមជម្រើសជាតិកម្ពុជា បន្តចាញ់ហុងកុង នៅក្នុងទឹកដីខ្លួនឯង(មានវិដេអូ)

ក្រុមជម្រើសជាតិកម្ពុជា បានផ្តល់កាដូពិសេសដល់អ្នកគាំទ្ររាប់ម៉ឺននាក់ ដែលខំមកលើកទឹកចិត្តដល់ទីលាននោះទេ ខណៈពួកគេបានបន្តចាញ់ក្រុមហុងកុង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។

maxresdefault-(1)

ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានចាញ់ក្រុមហុងកុង ៤-២ នៅលើទឹកដីហុងកុង កាលពីថ្ងៃទី១ ខែកញ្ញា ម្តងហើយ ប៉ុន្តែការចេញទៅហ្វឹកហាត់ជុំគ្នារយៈពេល១០ថ្ងៃនៅប្រទេសសិង្ហបុរី បានធ្វើឲ្យអ្នកគាំទ្រជាជនរួមជាតិរំពឹងថា ក្រុមកម្ពុជា អាចនឹងស្តារមុខមាត់នៅលើទឹកដីរបស់ខ្លួនបានវិញ។

mm1

យ៉ាងណាក៏ដោយ ក្រុមកម្ពុជា មិនអាចប្រើឆន្ទៈនៃការប្រកួត និងកម្លាំងចិត្តដែលទទួលបានពីអ្នកគាំទ្រ យកឈ្នះលើទម្រង់លេងដ៏មុតស្រួចរបស់ក្រុមហុងកុង ដែលមានសុទ្ធតែកីឡាចូលសញ្ជាតិមកពីប្រេស៊ីល អង្គគ្លេស់ និងកីឡាករស្បែកខ្មៅ បាននោះឡើយ គឺកម្ពុជា បានបន្តចាញ់ក្រុមហុងកុង ២-០ ដែលក្របបាល់ទី១ ជាការតែតបាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Karikari Godfred នៅនាទីទី៧ មុនពេលកីឡាករ Akande បានស៊ុតបាល់ទម្លុះសំណាញ់ទីរបស់កម្ពុជា១គ្រាប់ទៀតនៅនាទីទី៣៣។

mm3

ទោះបីជាយ៉ាងណា ក្រុមកម្ពុជា បានទទួលបទពិសោធកាន់តែច្រើនពីការប្រកួតមិត្តភាពដ៏ស្វិតស្វាញមួយនេះ មុនពេលពួកគេ ត្រូវស្វាគមន៍ក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ក្នុងការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា ខាងមុខនេះ ហើយអ្នកគាំទ្រ ក៏ប្រហែលជាអាចទទួលយកបានការចាញ់ជាលើកទី២នេះផងដែរ ព្រោះទម្រង់លេងរបស់ក្រុមហុងកុង ខ្ពស់ជាងក្រុមកម្ពុជា ហើយហុងកុង ក៏មានចំណាត់ថ្នាក់នៅ FIFA ល្អជាងក្រុមកម្ពុជា ផងដែរ៕

mm4

សូមទស្សនាវិដេអូរវាងក្រុម ជម្រើសជាតិកម្ពុជា​ vs ហុងកុង

The post ក្រុមជម្រើសជាតិកម្ពុជា បន្តចាញ់ហុងកុង នៅក្នុងទឹកដីខ្លួនឯង(មានវិដេអូ) appeared first on CamboSport.