អ្នក​គាំទ្រ​ Barcelona ភាគ​ច្រើន​មិន​គាំទ្រ​ឲ្យ​ Messi លេង​ជា​ជម្រើស​ដំបូង​ក្នុង​ជំនួប​ El Clasico នៅ​ចុង​សប្ដាហ៍​នេះ​ទេ​

ក្លឹប​ Barcelona បាន​ធ្វើ​ការ​ស្ទង់​មតិ​មួយ​ដោយ​សួរ​អ្នក​គាំទ្រ​ថា​តើ​ពួក​គេ​ឯកភាព​ឲ្យ​កីឡាករ​ Lionel Messi លេង​ជា​ជម្រើស​ដំបូង​ក្នុង​ជំនួប​ El Clasico នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​ដែរ​ឬ​ទេ​ ?

ដោយ​ក្នុង​ការ​ស្ទង់​មតិ​អ្នក​គាំទ្រ​ចំនួន​៣៥៩៩នាក់​ បាន​បង្ហាញ​ថា​ ៖

មិន​ឯក​ភាព​ ៖ ៧៩% ( ២,៨៣៧នាក់ )
ឯកភាព ៖ ២១% ( ៧៦២នាក់ )

ដូចនេះ​វា​ច្បាស់​ណាស់​គឺ​អ្នក​គាំទ្រ​បារម្ភ​ពី​របួស​របស់​កីឡាករ​ Messi ខណៈ​ពួក​គេ​ក៏​បាន​បញ្ជាក់​ថា​ពួក​ចង់​ឲ្យ​ក្លឹប​ទុក​កីឡាករ​ Messi ស្ថិត​ជា​កីឡាករ​បម្រុង​សិន​ប៉ុណ្ណោះ​ ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Messi បាន​រង​របួស​ជង្គង់​តាំង​ពី​ថ្ងៃ​ទី​២៦​ខែ​កញ្ញា​មក​ម្ល៉េះ​គឺ​អំឡុង​ពេល​ដែល​ក្លឹប​ Barcelona ប្រកួត​ជាមួយ​ La Palma ។ ហើយ​រូប​គេ​ទើប​តែ​អាច​ចូល​ហ្វឹក​ហាត់​វិញ​នៅ​ដើម​សប្ដាហ៍​នេះ​ប៉ុណ្ណោះ​ ។ យ៉ាង​ណា​ក្លឹប​ Barcelona បាន​បញ្ជាក់​ថា​ពួក​គេ​នឹង​ទុក​ឱកាស​ឲ្យ​ Messi ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​តើ​គេ​ចង់​លេង​ជម្រើស​ដំបូង​ឬ​ក៏​អង្គុយ​នៅ​កៅអី​បម្រុង​សិន ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អ្នក​គាំទ្រ​ Barcelona ភាគ​ច្រើន​មិន​គាំទ្រ​ឲ្យ​ Messi លេង​ជា​ជម្រើស​ដំបូង​ក្នុង​ជំនួប​ El Clasico នៅ​ចុង​សប្ដាហ៍​នេះ​ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កីឡា
Tags: