គួរឲ្យស្តាយ! ក្រុមជម្រើសជាតិ កម្ពុជា ចាញ់ ហុងកុង ២-០ យប់មិញ ក្នុងជំនួបមិត្តភាពអន្តរជាតិ

ភ្នំពេញ៖ កាលពីយប់មិញក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តជាតិ ក្រុមជម្រើសជាតិ គោព្រៃកម្ពុជា បានទទួលបរាជ័យសាជាថ្មី ក្រោមថ្វីជើង ក្រុមជម្រើសជាតិហុងកុង ក្នុងលទ្ធផល ២-០ ។

ការប្រកួតប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់មឺុននាក់ ហើយអ្វីដែលពិសេសនោះអ្នកគាំទ្រទាំងអស់ បានចូលរួមទស្សនាទាំងមេឃភ្លៀងទៀតផង ដែលនេះសបញ្ជាក់ឲ្យឃើញថា កម្លាំងនៃការគាំទ្រពិតជាមានសន្ទុះខ្លាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់។ តែទោះជាយ៉ាងក៏ដោយលទ្ធផលចុងក្រោយ កម្ពុជាធ្វើមិនបានល្អក្នុងការប្រកួត ដែលបណ្តោយឲ្យក្រុមជម្រើសជាតិហុងកុងស៊ុតបញ្ចូលទីបាន២គ្រាប់ ថ្វីត្បិតកម្ពុជាខំប្រឹងវាយសម្រុកយ៉ាងណាក៏ដោយ។

២គ្រាប់របស់ហុងកុង សុទ្ធតែធ្វើឡើងនៅក្នុងតង់ទី១ទាំងអស់ ដែលគ្រាប់ទីមួយធ្វើឡើងនៅនាទី ទី៧ ដោយកីឡាករពាក់អាវលេខ១១ Godfred និងមួយគ្រាប់ទៀតនៅនាទី៣៣ ដោយកីឡាករពាក់អាវលេខ៧ Oluwatayo។ ចំនែកឯកម្ពុជាវិញ បានត្រឹមគ្រប់គ្រងសាច់បាល់តែប៉ុណ្ណោះ ហើយក៏មានឱកាសស៊ុតផងដែរ ប៉ុន្តែគ្មានសំណាងស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទី។ 

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតពេញ៩០នាទី កម្ពុជាមិនបានដាក់ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ឲ្យចូលលេងជម្រើសដំបូងនោះទេ ពោលគឺកីឡាកររូបនេះបានត្រឹមប្តូរចូលលេងក្នុងតង់ទី២ តែយ៉ាងណាក៏ដោយលទ្ធផលនៅតែ ២-០ រក្សារហូតដល់បញ្ចប់ការប្រកួត។ ដូច្នេះ កម្ពុជាយើងបានទទួលបរាជ័យម្តងទៀតហើយ ក្រោមថ្វីជើង ក្រុមហុងកុង ដែលកាលពីលើកមុននោះនៅទឹកដីរបស់ហុងកុង ក្រុមជម្រើសជាតិកម្ពុជាយើងក៏បានចាញ់មួយលើកដែរ ក្នុងលទ្ធផល ៤-២ ។

ទាក់ទងនឹងការប្រកួតមិត្តភាពអន្តរជាតិនេះ កម្ពុជានៅសល់មួយប្រកួតទៀតផងដែរ ដែលនឹងត្រូវប្រព្រឹត្តឡើង នៅថ្ងៃទី១០ ខាងមុខនេះ ដោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិស្រីលង្ការ ដូច្នេះសូមបងប្អូនអញ្ជើញចូលរួមឲ្យបានច្រើនកុះករ ដើម្បីគាំទ្រនូវក្រុមជម្រើសជាតិកម្ពុជាយើង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត