មែន​ក៏​អី? មុន​ស្លាប់​ប្រាប់​ប្រពន្ធ​ថា ក្រោយ​ស្លាប់​៧​ថ្ងៃ​នឹង​រស់​ឡើង​វិញ

ខេត្តស្វាយរៀង ៖ រឿង​ចម្លែក​មួយ​ បាន​កើតឡើង​នៅ​ភូមិ​ជង្រុក ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ដោយ​បុរស​ម្នាក់​ដឹងខ្លួន​មុន​ថា ខ្លួន​នឹង​ស្លាប់ ហើយ​បាន​និយាយ​ប្រាប់​ប្រពន្ធ​ថា ពេល​ដែល​ខ្ញុំ​(​ប្តី​)​ស្លាប់​កុំ​យក​សព​ខ្ញុំ​ទៅ​បូជា ឬ​បញ្ចុះ​ឲ្យ​សោះ បើ​សព​នៅ​ធម្មតា មិន​រឹង មិន​ហើម ឬ​ស្អុយ រង់ចាំ​៧​ថ្ងៃ​ព្រលឹង​ខ្ញុំ​ នឹង​វិល​មក​ចូល​រូបរាង​កាយ​វិញ​ហើយ ។

លុះ​បាន​បី​ថ្ងៃ​ក្រោយមក​ ក៏​ស្លាប់​មែន រហូត​មក​ដល់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦​នេះ ប្រពន្ធ​មិន​ព្រមយក​សព​ប្តី​ទៅ​បូជា ឬ​បញ្ចុះ​ឡើយ ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ នាំ​គ្នា​ទៅ​មើល​សាកសព និង​រង់ចាំ​មើល​ថា តើ​បុរស​ខាងលើ​អាច​រស់​ឡើង​វិញ​មែនដែរ​ឬទេ​ ។

បើ​តាម​ស្ត្រី​ឈ្មោះ ឡាយ សុធី អាយុ​៥៣​ឆ្នាំ ដែល​ជា​ប្រពន្ធ​របស់​សព​បាន​ឲ្យ​ដឹង​ថា ប្តី​គាត់​មានឈ្មោះ ប្រាក់ ឋាន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ និង​បាន​រួមរស់​ជា​ប្តី​ប្រពន្ធ​រយៈពេល​៦​ឆ្នាំ​ហើយ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ទៀត​ថា នៅ​មុន​ថ្ងៃ​ដែល​ប្តី​របស់​គាត់​ស្លាប់​៣​ថ្ងៃ ប្តី​របស់​គាត់​បាន​និយាយ​ប្រាប់​គាត់​ជា​ប្រពន្ធ​ថា ពេល​ខ្ញុំ​ស្លាប់​សូមកុំ​យក​សព​ របស់ខ្ញុំ​យក​ទៅ​បញ្ចុះ ឬ​បូជា ពីព្រោះ​រូប​គាត់​ (​ជា​ប្តី​) ​ត្រូវ​ព្រះ​អង្គ​យក​ព្រលឹង​ទៅ​ហើយ រយៈពេល​៧​ថ្ងៃ​ទើប​ព្រលឹង​របស់​គាត់​វិល​ មក​ចូល​រូបរាង​កាយ​វិញ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ប្តី​របស់​គាត់ (​ប្រាក់ ឋាន​)​បាន​ស្លាប់​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ រហូត​មក​ដល់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦​នេះ គឺ​ស្លាប់​បាន​៣​យប់​៤​ថ្ងៃ​ហើយ រូប​គាត់​សង្ឃឹមថា ប្តី​របស់​គាត់​នឹង​រស់​ឡើង​វិញ ។

ដោយឡែក​បើ​តាម​ប្រភព​ព័ត៌មាន​ ពី​សាច់ញាតិ​នៃ​សព​ បាន​ឲ្យ​ដឹងផង​ដែរ​ថា នា​ពេល​កន្លង​មក​ជន​រង​គ្រោះ​ ដែល​បាន​ស្លាប់​នេះ​ ធ្លាប់​បាន​ទៅ​បួស​រៀន​មន្តអាគម​ន៍​គាថា​នៅ ភ្នំ​គូលែន​ខេត្តសៀមរាប​ ជាមួយ​អ្នក​សច្ចំ ហើយ​អាច​បណ្តាល​មក​ ពី​ខុស​គ្រូបាធ្យាយ ។ ហើយ​គ្រូធំ​ដែល​នៅ​ឯ​ភ្នំ​គូលែន​នោះ​ តែងតែ​ទូរស័ព្ទ​មក​ប្រាប់​ ក្រុម​គ្រួសារ​នៃ​សព​ថា កុំ​អាល​បូជា ឬ​បញ្ចុះសព​អី រង់ចាំ​៧​ថ្ងៃក្រោយ​ព្រលឹង​ នឹង​វិល​ចូល​រូបរាង​កាយ​វិញ​ហើយ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ រឿង​នេះ​ជា​រឿង​អបិយ​ជំនឿ​សុទ្ធសាធ ហើយ​រឿង​នេះ​យើង​នឹង​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​លទ្ធផល​ទៅ​ជា​យ៉ាងណា ។

បើ​តាម​ក្រុម​គ្រ​សារបាន​ឲ្យ​ដឹង​ទៀត​ថា មក​ដល់​ម៉ោង​២​រសៀល ថ្ងៃ​ទី​៦​តុលា​នេះ សព​នៅ​មាន​សភាព​ទន់​ធម្មតា ដូច​ជា​មនុស្ស​ដេក​លក់ ពុំ​ទាន់​ប្រែប្រួល​រឹង ឬ​ហើម​ឡើយ ។

រីឯ​ចាស់ទុំ​ខ្លះ​និយាយ​ថា ជន​រង​គ្រោះ​ទំនងជា​មិន​ទាន់​ស្លាប់​ទេ គឺ​សង្ស័យ​ថា គ្រាន់តែ​ភ្លឹក​ប៉ុណ្ណោះ បើ​ស្លាប់​អាច​ហើម​ហើយ ម្យ៉ាង​ជន​រង​គ្រោះ​ពុំ​មាន​ជម្ងឺ​អ្វី​ទេ មុន​ពេល​ស្លាប់​គឺ​ចូល​ដេក​ជា​ធម្មតា ស្រាប់តែ​លែង​ដកដង្ហើម​តែ​ម្តង ទើប​ស្ត្រី​ជា​ប្រពន្ធ​គិត​ថា ប្តី​មិន​ទាន់​ស្លាប់ និង​មិន​ព្រមយក​សព​ប្តី​ទៅ​បូជា ឬ​បញ្ចុះ​រង់ចាំ​៧​ថ្ងៃ​តាម​បណ្តាំ​ប្តី ថា​ព្រលឹង​និង​វិល​មក​ចូល​រូ​បរាង្គ​កាយ​វិញ ។

ក៏​ប៉ុន្តែ​ក្រុម​គ្រ​ួសារ​ ក៏​បាន​អញ្ជើញ​លោកតា​អាចារ្យ​ មក​សូត្រ​មន្ត​រាល់ថ្ងៃ និង​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ធ្វើបុណ្យ ព្រមទាំង​ដោត​ទង់​ស (​ទង់ក្រពើ​) ​បង្ហាញ​ថា មនុស្ស​ស្លាប់ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មែន​ក៏​អី? មុន​ស្លាប់​ប្រាប់​ប្រពន្ធ​ថា ក្រោយ​ស្លាប់​៧​ថ្ងៃ​នឹង​រស់​ឡើង​វិញ

មែន​ក៏​អី? មុន​ស្លាប់​ប្រាប់​ប្រពន្ធ​ថា ក្រោយ​ស្លាប់​៧​ថ្ងៃ​នឹង​រស់​ឡើង​វិញ

មែន​ក៏​អី? មុន​ស្លាប់​ប្រាប់​ប្រពន្ធ​ថា ក្រោយ​ស្លាប់​៧​ថ្ងៃ​នឹង​រស់​ឡើង​វិញ

មែន​ក៏​អី? មុន​ស្លាប់​ប្រាប់​ប្រពន្ធ​ថា ក្រោយ​ស្លាប់​៧​ថ្ងៃ​នឹង​រស់​ឡើង​វិញ

មែន​ក៏​អី? មុន​ស្លាប់​ប្រាប់​ប្រពន្ធ​ថា ក្រោយ​ស្លាប់​៧​ថ្ងៃ​នឹង​រស់​ឡើង​វិញ