បុរស​អនា​ថាវ​យ័​៧០​ឆ្នាំ ជាប់ចោទ​ពី​បទ​ចាប់រំលោភ​ក្មេង​សតិ​មិន​គ្រប់

ខេត្តស្វាយរៀង ៖ បែកធ្លាយ​រឿង​ចាប់រំលោភ​ ស្រី​ប្រកាន់​ប្រុស​ប្រកែក ដោយ​មាន​បុរស​អនាថា ម្នាក់​វ័យ​៧០​ឆ្នាំ​ជាប់ចោទ​ ពី​បទ​ចាប់រំលោភ​សេព​សន្ធ​វៈ លើ​ក្មេង​ស្រី​ដែល​មាន​សតិ​មិន​គ្រប់​ម្នាក់ អាយុ​១២​ឆ្នាំ រហូត​ដល់​៥​លើក​ទើប​បែកធ្លាយ ពេល​ម្តាយ​ជន​រង​គ្រោះ​ប្តឹង​ សមត្ថកិច្ច​នគរបាល​ឲ្យ​ចាប់ខ្លួន​។ សមត្ថកិច្ច​ប្រាប់​ថា ជា​រឿង​ស៊ើបអង្កេត មិន​អាច​ចាប់ខ្លួន​បាន​ទេ រង់ចាំ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​សាក្សី និង​ភស្តុ​តាង​មក​ដាក់បន្ទុក​សិន ហេតុនេះ​ទើប​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ និង​ប្រជាពលរដ្ឋ​ខកចិត្ត​យ៉ាង​ខ្លាំង និង​បាន​ស្វះ​ស្វែងរក​អ្នក​សារព័ត៌មាន​ ឲ្យ​ជួយ​អន្តរាគមន៍​ចុះ​ផ្សាយ​ នា​ល្ងាច​ថ្ងៃ​ទី​០៦ តុលា ២០១៦​នេះ​។

ទាក់ទិន​ករណី​ចោទ​ប្រកាន់​នេះ​ដែរ​ មន្ត្រី​នគរបាល​ឃុំ​ក្រោលគោ បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ បាន​ចោទប្រកាន់​បុរស​អនាថា​ម្នាក់​ឈ្មោះ តា ហ៊ឹ​ម អាយុ​៧០​ឆ្នាំ រស់នៅ​ខាង​មុខ​សាលាឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ដើរ​សុំទាន និង​បោសសម្អាត​សាលាឃុំ យក​ប្រាក់​ទិញ​បាយ​ហូប​។ ពី​បទ​ចាប់រំលោភ​សេព​សន្ធ​វៈ​ ទៅ​លើ​កុមារី​រង​គ្រោះ​ឈ្មោះ ទុំ សុ​ឃី​ម អាយុ​១២​ឆ្នាំ សតិ​មិន​ប្រក្រតី រស់នៅ​ភូមិ​ស្វាយចេក​ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ថា​បាន​ចាប់រំលោភ កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​០៣ តុលា ២០១៦ នៅ​ចំណុច​ខាងក្រោម​គល់​ស្ពាន​ក្រោលគោ ប៉ែក​ខាងកើត ព្រំប្រទល់​ខេត្តព្រៃវែង​-​ស្វាយ​រៀង ខាងលិច​ផ្សារ​ក្រោលគោ ចម្ងាយ​ជាង​២០០​ម៉ែត្រ​។

ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៤ តុលា ២០១៦ វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ទើប​ម្តាយ​ជន​រង​គ្រោះ​មក​ប្តឹង ហើយ​គ្មាន​សាក្សី ឬ​ភស្តុ​តាង​អ្វី​ដើម្បី​ដាក់បន្ទុក​ជនសង្ស័យ​ឡើយ វា​ជា​រឿងស្រី​ប្រកាន់​ប្រុស​ប្រកែក និង​ជា​រឿង​ស៊ើបអង្កេត សមត្ថកិច្ច​មិន​អាច​ចាប់ខ្លួន​បាន​ឡើយ​។

ចំណែក​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ធ្វើ​កោសល្យវិច័យ​វិញ​បាន​ឲ្យ​ដឹង​ថា កុមារី​រង​គ្រោះ ពិតជា​មាន​ដាច់​សន្ទះ​ព្រហ្មចារី​ពិតប្រាកដ​មែន ក៏​ប៉ុន្តែ​ពុំ​មែន​ទើបតែ​ដាច់​ថ្មី​ៗ​នោះ​ទេ គឺ​ដាច់​យូរ​មក​ហើយ គ្រាន់តែ​មាន​សភាព​ហើម​ប្រដាប់​ភេទ​ប៉ុណ្ណោះ និង​មិន​ទាន់​បាន​ចេញ​លិខិតបញ្ជាក់​ការ​ធ្វើ​កោសល្យវិច័យ​ឲ្យ​សមត្ថកិច្ច​ដែរ​។ រហូត​មក​ដល់​ថ្ងៃ​ទី​០៦ តុលា​នេះ ដោយ​ប្រាប់​ថា កោសល្យវិច័យ បើ​សមត្ថកិច្ច​ចង់បាន​ត្រូវធ្វើ​សំណើសុំ​ទើប​គ្រូពេទ្យ​ចេញ​កោសល្យវិច័យ​ឲ្យ​។

បើ​តាម​ស្ត្រី​ឈ្មោះ នេ​ត មុំ អាយុ​៥២​ឆ្នាំ ត្រូវជា​ម្តាយ​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​កើតហេតុ​គាត់​មិន​បានដឹង​ទេ គឺ​នៅ​វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច ជិត​យប់​ថ្ងៃ​ទី​៣ តុលា ទើប​គាត់​បានដឹង ដោយ​ឃើញ​កូនស្រី​មាន​សភាព​ទ្រុឌទ្រោម​ប្លែក សើម​ប្រឡាក់​ខោ និង​ធំ​ក្លិនស្អុយ ក៏​មាន​ច​ម្ង​ល់​សួរ​កូន ទើប​កូន​ប្រាប់​ថា តា​ហ៊ឹ​ម​នៅ​ក្រោលគោ​ចាប់រំលោភ នៅ​ក្រោម​ស្ពាន​ក្រោលគោ កាលពី​ម៉ោង​៣​និង​០០​រសៀល​។ ហើយ​និយាយ​ទៀត​ថា តា​ហ៊ឹ​ម​បាន​ចាប់រំលោភ​៥​លើក​មក​ហើយ និង​បាន​គម្រាម​ថា បើ​ហ៊ាន​និយាយ​ប្រាប់​គេ គាត់​នឹង​សម្លាប់​ចោល ទើប​នាង​មិន​ហ៊ាន​និយាយ​ប្រាប់​។

មូលហេតុ​ដែល​កុមារី​រង​គ្រោះ​ត្រូវ គេ​ចាប់រំលោភ ដោយ​ទី​១​មាន​សតិ​មិនសូវ​ល្អ និង​តែងតែ​ដើរ​ចេញពីផ្ទះ​មក​ផ្សារ​ក្រោលគោ ដើម្បី​សុំ​លុយ​អ្នកផ្សារ​ទិញ​នំ​ញ៉ាំ​។ រីឯ​ជន​ស​ង្ស​យ័​ក៏​ជា​ជន​អានា​ថា​ដើរ​សុំទាន នៅ​ផ្សារ​ក្រោលគោ​ដែរ និង​ជួយ​បោសសម្អាត​សាលាឃុំ​ក្រោលគោ​។

ក្មេង​ប្រុស​ម្នាក់​អាយុ​៨​ឆ្នាំ​នៅ​ភូមិ​ជាមួយ​កុមារី​រង​គ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​ជិះ​កង់​តាម​ផ្លូវជាតិ​លេខ​១​ដល់​ចំណុច​ស្ពាន​ក្រោលគោ បានឃើញ តា​ហ៊ឹ​ម​ជា​ជន​ស​ង្ស​យ័​ដឹក​ដៃ កុមារី​រង​គ្រោះ​ដើរ​ចូល​ក្រោម​ស្ពាន​នោះ ក៏​ប៉ុន្តែ​មិនដឹង​ថា​ធ្វើ​អី​ទេ ខ្លួន​ជិះ​កង់​ទៅ​ផ្សារ​ក្រោលគោ​រក​ទិញ​អី​ញាំ​។

ចំពោះ​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​ បាន​និយាយ​ថា ពួក​គាត់​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​ស្រុក​ស្វាយ​ជ្រំ ពួក​គាត់​ទៅ​ប្តឹង​គឺ​ទាមទារ​ឲ្យ​សរសេរ​ពាក្យបណ្តឹង ហើយ​មិន​ចាត់ការ រហូត​រូប​គាត់​ស្វះ​ស្វែងរក​អ្នក​សា​ព័ត៌មាន​ជួយ​អន្តរាគមន៍​ទើប​ចុះ​សាកសួរ និង​ឲ្យ​យក​កូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ធ្វើ​កោសល្យវិច័យ ហើយ​ទុក​ឲ្យ​ជន​ស​ង្ស​យ័​ដើរ​យ៉ាង​ព្រងើយ​។

ចំណែក​ប្រជាពលរដ្ឋ​វិញ​និយាយ​ថា ពួក​គាត់​បានឮ​ថា ជន​ស​ង្ស​យ័​បាន​ចាប់​ក្មេង​ស្រី​រំលោភ​អស់​ជា​ច្រើន​នាក់​មក​ហើយ ជា​ពិសេស ក្មេង​ស្រី​សតិ​មិនសូវ​គ្រប់​។ ស្ត្រី​ជា​ម្តាយ​គាត់​ជា​ស្ត្រី​មេម៉ាយ​មាន​តែ​កូនស្រី​ម្នាក់​នេះ​គត់ មាន​ជីវភាព​ក្រីក្រ​លំបាក បាន​សំណូមពរ​សុំ​ឲ្យ​អង្គការ​មនុស្សធម៌​ជួយ​ផ្គត់ផ្គង់ និង​ព្យាបាល​កូន​របស់​គាត់​ផង​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ សុំ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ស​ង្ស​័យដាក់​ពន្ធនាគារ ដើម្បី​កុំ​ឲ្យ​ដើរ​ចាប់​ក្មេង​ស្រី​រំលោភ​ទៀត​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរស​អនា​ថាវ​យ័​៧០​ឆ្នាំ ជាប់ចោទ​ពី​បទ​ចាប់រំលោភ​ក្មេង​សតិ​មិន​គ្រប់

បុរស​អនា​ថាវ​យ័​៧០​ឆ្នាំ ជាប់ចោទ​ពី​បទ​ចាប់រំលោភ​ក្មេង​សតិ​មិន​គ្រប់

បុរស​អនា​ថាវ​យ័​៧០​ឆ្នាំ ជាប់ចោទ​ពី​បទ​ចាប់រំលោភ​ក្មេង​សតិ​មិន​គ្រប់

បុរស​អនា​ថាវ​យ័​៧០​ឆ្នាំ ជាប់ចោទ​ពី​បទ​ចាប់រំលោភ​ក្មេង​សតិ​មិន​គ្រប់