អាណោចអាធ័ម​ណាស់ ! ជិត​ទៅ​អា​មេ​រិ​ក​វិញ​ហើយ​បែរជា​​ស្លាប់​បែប​នេះ

ខេត្តកំពត ៖ បុរស​ជា​អាណិកជន​ខ្មែរ​ម្នាក់​ ខណៈ​មក​លេង​ស្រុក​កំណើត​ហើយ​បម្រុង​នឹង​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ​ហើយ ស្រាប់តែ​ខ្យល់គ​ដួល​សន្លប់​ ក្នុង​បន្ទប់ទឹក​ផ្ទះ​ឪពុក​របស់​ខ្លួន​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ជា​អកុសល​បាន​ស្លាប់​នៅ​តាម​ផ្លូវ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

ប្រភព​ព័ត៌មាន​ ពី​ឪពុក​ជន​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចូល​បន្ទប់ទឹក​តាំងពី​ម៉ោង​៧ និង​១៥​នាទី​ព្រឹក រហូត​ដល់​ម៉ោង​ជិត​១០ ដោយ​បាត់​ជន​រង​គ្រោះ​យូរ​ពេក​មិនឃើញ​ចេញពី​ បន្ទប់ទឹក​ក៏​មានការ​សង្ស័យ ហើយ​នាំ​គ្នា​គាស់​គន្លឹះទ្វារ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ សន្លប់​អង្គុយ​ផ្អែក​អាង​ទឹក​ក្នុង​បន្ទប់ទឹក​ ទៅ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ប្រញាប់​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ ក្រែង​អាច​ជួយ​សង្គ្រោះ​បាន ប៉ុន្តែ​ពេល​ដល់​ពេទ្យ​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ពី​ក្រុម​គ្រួ​សារ បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ពែ​ក ធា​រ័​ត្ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​សហរដ្ឋអាមេរិក ហើយ​បាន​មក​លេង​ស្រុក​កំណើត​នៅ​ក្រុង​កំពត​តាំងពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦​ម្ល៉េះ ហើយ​បម្រុង​វិល​ត្រឡប់​ ទៅ​អា​មេ​រិ​ក​វិញ​ក្នុង​ខែតុលា​នេះ តែ​បែរជា​ជួប​ហេតុការណ៍​បែប​នេះ​ទៅ ។

ជុំវិញ​ទិដ្ឋភាព​ ខាងលើ​គេ​ឃើញ និង​ឮ​តែ​សំឡេង​ទ្រហោយំ​ពី​សំណាក់​ក្រុម​គ្រួសារ​សំដែង​ពី​ការ​សោកស្តាយ​ ចំពោះ​ការ​បាត់បង់​សមាជិក គ្រួសារ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពី​សមត្ថកិច្ច​ ពិនិត្យ​សព​រួចរាល់ ដឹង​ថា ស្លាប់​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែន ហើយ​ក៏​បាន​ប្រគល់​ឲ្យ​ ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​ តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​ឪពុក​ស្ថិត​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ​ក្រុង​កំពត ខេត្តកំពត ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  ក្នុងបន្ទប់ មិនមាននរណាដឹង រហូតធុំក្លិនស្អុយសាយភាយ កើតឡើង នៅវេលាម៉ោង១០និង៥នាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុចផ្ទះជួល ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចយ មឿន អាយុ ៦៣ឆ្នាំ ជាអតីតមន្ត្រីយោធា ស្នាក់នៅផ្ទះជួលបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ និងភរិយាឈ្មោះ ចាន់​ សម្បូ អាយុ ៤៧ឆ្នាំ មុខរបរជាគ្រូពេទ្យ នៅព្រះកេតុមាលា។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះខាងលើ បាននៅផ្ទះតែម្នាក់ឯង ដោយប្រពន្ធទៅធ្វើការ នៅឯមន្ទីពេទ្យព្រះកេតុមាលា រយៈពេល២ទៅ៣ថ្ងៃ ទើបមក ផ្ទះម្តង ដោយប្រជាពលរដ្ឋក្បែរខាង ឃើញគាត់ចាក់សោផ្ទះពីខាងក្នុង២ថ្ងៃ នាំគ្នាស្រែកហៅ ក៏មិនឮឆ្លើយ រហូតដល់ម៉ោងកើតហេតុ ស្រាប់តែមានធុំក្លិនស្អុយ ភាយចេញមកខាងក្រៅ ហើយសោផ្ទះចាក់ពីរជាន់ ក៏នាំគ្នាផ្អើលឆោឡោ ខលទៅប្រាប់ប្រពន្ធសព និងបាននាំគ្នាកាត់សោ ទម្លុះចូលទៅ ស្រាប់តែឃើញប្តី ដេកស្លាប់ផ្កាប់មុខក្នុងបន្ទប់ទឹក មានសភាពហើមស្អុយ ដោយដៃកាន់ទុយោលាងគូទ និងមានឈាមដក់ សង្ស័យខ្យល់គរ ដួលបោកក្បាលស្លាប់។

ក្រោយពីសមតកិច្ចជំនាញ ពិនិត្យធ្វើកោសល្យវិច័យសពរួចហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាណោចអាធ័ម​ណាស់ ! ជិត​ទៅ​អា​មេ​រិ​ក​វិញ​ហើយ​បែរជា​​ស្លាប់​បែប​នេះ

អាណោចអាធ័ម​ណាស់ ! ជិត​ទៅ​អា​មេ​រិ​ក​វិញ​ហើយ​បែរជា​​ស្លាប់​បែប​នេះ

អាណោចអាធ័ម​ណាស់ ! ជិត​ទៅ​អា​មេ​រិ​ក​វិញ​ហើយ​បែរជា​​ស្លាប់​បែប​នេះ

អាណោចអាធ័ម​ណាស់ ! ជិត​ទៅ​អា​មេ​រិ​ក​វិញ​ហើយ​បែរជា​​ស្លាប់​បែប​នេះ

អាណោចអាធ័ម​ណាស់ ! ជិត​ទៅ​អា​មេ​រិ​ក​វិញ​ហើយ​បែរជា​​ស្លាប់​បែប​នេះ